ជិះម៉ូតូលឿនជ្រុល បុកតូបលក់ភេសជ្ជៈ ស្លាប់ម្នាក់នៅនឹងកន្លែង!
ខេត្តកំពង់ឆ្នាំង៖ កាលពីយប់ ថ្ងៃថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ បុរសម្នាក់ បានស្លាប់ភ្លាមៗ ខណៈដែលជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកតូបលក់ភេសជ្ជៈមួយកន្លែង នៅភូមិថ្នល់ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយឈ្មោះ សេង ដានី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិប្រដិន ឃុំសំប្រោជ ស្រុកស្ទោង ខេត្ដកំពង់ធំ ដែលបានជិះម៉ូតូ ម៉ាកCB 400CC ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1GU.0261 ពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ ក៏ជ្រុលទៅបុកតូបលក់ភេសជ្ជៈ បណ្ដាលឲ្យស្លាប់ខ្លួនឯងតែម្តង រីឯម្ចាស់តូប រងរបួសស្រាល។
ករណីនេះ សមត្ថកិច្ចជំនាញ ចុះដល់កន្លែងកើតហេតុ និងធ្វើការវាស់វែង ហើយបានប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។