ចុងឆ្នាំ​២០១៨ ជនជាតិ​ចិន​ជាង​៥​ម៉ឺន​​​​នាក់​​​នឹង​​​​មក​​​​កម្ពុជា

​ភ្នំពេញ​ ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា នៅ​ចុងឆ្នាំ​២០១៨​នេះ ជនជាតិ​ចិន នឹង​មក​កម្ពុជា ប្រមាណ​ជាង ៥​ម៉ឺន​នាក់ ដើម្បី​ប្រកប​អាជីវកម្ម​ផ្សេងៗ ខណៈ​នៅ​កម្ពុ​ជាមាន​ថៅកែ​ចិន កំពុង​សាងសង់ អាគារ​ធំៗ​ជាច្រើន​ផងដែរ​។​

​ការលើកឡើង​របស់លោក សុខ ផល ក្នុង​កម្មវិធី​ជួប​សំណេះសំណាល ជាមួយ​នាយ​នគរបាល​ជាន់ខ្ពស់ និង​នាយក​នគរបាល នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close