ទីបំផុត ការតវ៉ារបស់សិស្សពូកែគណិតវិទ្យា ឆាយ លីអាន ទទួលបាននិទ្ទេស A
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡាបានចេញលទ្ធផលប្រឡងសម្រាប់ថ្នាក់វិទ្យាសាស្រ្តជាថ្មីតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួង ក្រោយពីមានកំហុសបច្ចេកទេស មិនបានបូកសរុបពិន្ទុគណិតវិទ្យា។
ជាលទ្ធផល ម្ចាស់ជ័យលាភីមេដាយមាសគណិតវិទ្យាទូទាំងប្រទេស ឆាយ លីអាន មកពីខេត្តកំពត ដែលជាបេក្ខជនដំបូងគេ ចេញ តវ៉ាលទ្ធផលប្រឡងមុខវិជ្ជាគណិតវិទ្យា បានឡើងពីនិទ្ទេស D ទៅនិទ្ទេស A វិញជាមួយលំដាប់ពិន្ទុ ៩៩,៩០២ ។
សូមរម្លឹកថា លទ្ធផលដំបូងដែលប្រកាសកាលពីថ្ងៃទី១០ ខែកញ្ញា យុវជនរូបនេះបាននិទ្ទេស F លើមុខវិជ្ជាគណិតវិទ្យា។ លទ្ធផលនេះ ធ្វើឲ្យពិន្ទុរួមរបស់គេធ្លាក់ទៅ D៕
លទ្ធផលប្រឡងចាស់
លទ្ធផលប្រឡងថ្មី
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។