ទុងប្រផេះរាប់សិបក្បាល កំពុងបង្ហាញវត្តមាន នៅក្នុងតំបន់រ៉ាមសារស្ទឹងសែន នាដើមរដូវវស្សា
រដូវវស្សាបានឈានចូលមកដល់ ទើបធ្វើអោយកម្ពស់ទឹកនៅតំបន់រ៉ាមសារស្ទឹងសែនមានការកើនឡើងបន្តិចម្ដងៗ។ ស្របគ្នានេះ ប្រភេទសត្វមួយចំនួនបានផ្លាស់ទីទៅតំបន់ផ្សេង ដើម្បីរកចំណី និងបន្តពូជជាដើម។ ជាក់ស្ដែងសត្វទុងប្រផេះ បានកំពុងបង្ហាញខ្លួននៅក្នុងតំបន់ដីសើមនេះគួរអោយកត់សម្គាល់ ពោលគឺប្រមាណជា៤០ក្បាល នេះបើយោងទៅតាមកំណត់ត្រាក្នុងខែសីហា។
គួរបញ្ជាក់ផងដែរថា នៅក្នុងខែសីហាកន្លងមកនេះ ក្រុមឧទ្យានុរក្សប្រចាំនៅតំបន់រ៉ាមសារស្ទឹងសែន បានកត់ត្រាបានសត្វស្លាបបានចំនួន ២៧ប្រភេទ។ ក្នុងនោះក៏មានប្រភេទសត្វដែលកំពុងឈានទៅរកការគំរាមកំហែង (Near Threatened, NT) ដូចជា ស្មោញ (Darter) អកត្រីក្បាលប្រផេះ (Grey-headed Fish Eagle) និងទុងប្រផេះ (Spot-billed Pelican)។
ទន្ទឹមនឹងគ្នានេះដែរ ក្រុមឧទ្យានុរក្ស ក៏បានធ្វើការបង្ក្រាបបទល្មើសមួយចំនួន ដែលទាំងអស់នោះសុទ្ធតែជាបទល្មើសនេសាទខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។