បដិមាសង់លើជញ្ជាំងភ្នំសំពៅ ប្រើពេលអស់១០ឆ្នាំ ឥឡូវត្រូវផ្អាក ដោយសារខុសបច្ចេកទេស
បដិមាព្រះពុទ្ធដែលត្រូវបានគេឆ្លាក់នៅជញ្ជាំងភ្នំសំពៅ ប្រើរយៈពេលប្រមាណជា១០ឆ្នាំ និងជិតរួចរាល់ទៅហើយនោះ ឥឡូវនេះ ត្រូវបានមន្ទីរធម្មការ និងសាសនាខេត្តប្រាប់ឲ្យផ្អាក ដោយសារតែបដិមានោះបានឆ្លាក់ខុសបច្ចេកទេស។
លោក គុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តព្រះសីហនុ ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា សំណង់រូបបដិមានេះ ជាងឆ្លាក់ខុសបច្ចេកទេសព្រោះ ខាងមន្ទីរបានឲ្យជាងឆ្លាក់រូបព្រះពុទ្ធត្រាស់ដឹង តែជាងបានឆ្លាក់រូបព្រះពុទ្ធផ្ចាញ់មា។
យ៉ាងណាក៏ដោយ ក្រុមជាងចម្លាក់បានលើកឡើងថា ការឆ្លាក់រូបបដិមានៅតាមជញ្ជាំងភ្នំសំពៅនេះ គឺបានប្រើរយៈពេលរហូតដល់ទៅ១២ឆ្នាំ ដោយសារតែថ្មភ្នំរឹងខ្លាំង ដោយផ្តើមតាំងតែពីឆ្នាំ២០១២ម្ល៉េះ ដោយគ្រោងនឹងបញ្ចប់នៅនៅឆ្នាំ២០២១នេះ ប៉ុន្តែឥឡូវបែរជាត្រូវផ្អាក ដែលធ្វើឲ្យវាខាតទាំងពេលវេលា និងថវិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។