ក្រុមតាលីបង់អញ្ជើញចិន និងរុស្ស៊ី ទៅចូលរួមពីធីប្រកាសរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី

នៅពេលនេះដែរ ក្រុមតាលីបង់បានរៀបចំសមសភាព រដ្ឋាភិបាលថ្មីរួចរាល់ហើយ ដោយរងចាំប្រកាសជាផ្លូវការដើម្បីដឹកនាំប្រទេស ។ នៅថ្ងៃទី ៦ខែកញ្ញា អ្នកនាំពាក្យក្រុមតាលីបង់ លោក Taliban Zabihullah Mujahid បានឲ្យដឹងថា សង្គ្រាមបានបញ្ចប់ហើយ រដ្ឋាភិបាលថ្មីនឹងបង្កើតឡើងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។

នៅក្នុងសន្និសីទកាសែតនៅរដ្ឋធានីកាប៊ុលកាលពីថ្ងៃទី៦ខែកញ្ញា អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានប្រកាសថា សង្គ្រាមនៅអាហ្វហ្គានីស្ថាន បានបញ្ចប់ហើយ ចំណែកអ្នកដែលបន្តសង្គ្រាមប្រឆាំងក្រុមតាលីបង់គឺជាសត្រូវរបស់ប្រទេសជាតិនិងប្រជាជនអាហ្វហ្គានីស្ថាន។
នៅពេលនេះក្រុមតាលីបង់បានប្រកាសឲ្យដឹងថា ការរៀបចំប្រកាសរដ្ឋាភិបាលថ្មីបានរួចរាល់ហើយ។ ជាមួយគ្នានេះក៏បានអញ្ជើញរុស្ស៊ី ចិន អ៊ីរ៉ង់ តួកគី និងប្រទេសជាច្រើនទៀតចូលរួមនៅក្នុងការប្រកាសពីសមភាពរដ្ឋាភិបាលថ្មី ។

បណ្តាញទូរទស្សន Al Jazeera បានផ្សាយថា នៅក្នុងសាររបស់ក្រុមតាលីបង់ បានបញ្ជាក់ថា តាលីបង់នឹងបង្កើតរបបដឹកនាំដែលសហគមន៍អន្តរជាតិ ក៏ដូចជាពលរដ្ឋទទួលស្គាល់ ក្នុងការដឹកនាំប្រទេស។
ពាក់ព័ន្ធសង្គ្រាមនៅក្នុងតំបន់ Panjshir តំណាងក្រុមតាលីបង់បានឲ្យដឹងថា នឹងមិនមានជនស៊ីវិលស្លាប់ទៀតឡើយ ។ ជាមួយគ្នានេះដែរនឹងដំណើរការ អគ្គសនីយ៍ ប្រព័ន្ធអ៊ិនធឺណិត ឡើងវិញនៅក្នុងខេត្ត Panjshir ។ ចំណែកអាកាសយានទីក្រុងកាប៊ុលនឹងដំណើរការទាំងស្រុងឡើងវិញ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។