ឃាត់ខ្លួនអ្នកសារព័ត៌មាន១០នាក់នៅស្ទឹងត្រែង រឿងទារលុយឡានដឹកឈើ

សមត្ថកិច្ចនិយាយថា គេបានឃាត់ខ្លួនអ្នកសារព័ត៌មាន១០នាក់កាលពីថ្ងៃទី០៧ កញ្ញា ម្សិល មិញ បន្ទាប់ពីអ្នកសារព័ត៌មានទាំងនោះបានឃាត់រថយន្តយីឌុបដឹកឈើគ្រឿងផ្ទះ១គ្រឿង នៅត្រង់ចំណុច ផ្លូវ​ចូល​ជាំ​ធំ ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

ការឃាត់នេះបានធ្វើឡើងបន្ទាប់ពីមានបណ្ដឹងពីម្ចាស់ឈើថា អ្នកសារព័ត៌មានទាំងនោះបានគំរាមទារប្រាក់គេចំនួន៤ពាន់ដុល្លារ។

តាមសេចក្ដីរាយការណ៍ថា ឈើគ្រឿងផ្ទះទាំងនោះត្រូវបានអនុញ្ញាត ដោយជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដើម្បី​យកទៅ​សាងសង់ លំនៅដ្ឋាន នៅ​ភូមិ​តា​រេ​ន​ជោ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close