បិទចរាចររថយន្តធុនធ្ងន់ លើផ្លូវមួយចំនួន ក្នុងក្រុងតាខ្មៅ!
ខេត្តកណ្តាល៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹងស្តីពីការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវលេខ២០៦, ២០៩, ១០៨, ១០៩, ១១០ និងកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលលោកតាខ្មៅ ដល់ផ្លូវជាតិលេខ២១បេ (១១៥) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១។

បើតាមសេចក្តីជូនដំណឹង នាយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា «ស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលបាននឹងកំពុងជនលិចផ្លូវមួយចំនួនក្នុងក្រុងតាខ្មៅ និងដើម្បីជៀសវាងការខូចខាតដល់ផ្លូវថ្នល់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល សូមធ្វើការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ នៅលើកំណាត់ផ្លូវលេខ២០១, ២០៩, ១០៨, ១០៩, ១ ១០ និងកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលលោកតាខ្មៅ ដល់ផ្លូវជាតិលេខ២១បេ(១១៥) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។