កម្ពស់ទឹកអាងតាម៉ុក ក្នុងស្រុកអន្លង់វែង ហក់ឡើងកម្ពស់ម ៣,៥៧ម៉ែត្រហើយ!

ខេត្តឧត្តរមានជ័យ៖ នាព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧត្តុនិយម បានបញ្ជាក់ពីបរិមាណទឹកភ្លៀង ដែលបានធ្លាក់ កាលពីថ្ងៃទី០៦-០៧ ខែកញ្ញា ឆ្នាំ២០២១ កម្រិត ៨៤,៧មម បានបង្កឲ្យកម្ពស់ទឹក ក្នុងអាងតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ហក់ឡើងកម្ពស់ម ៣,៥៧ម៉ែត្រ តែពុំបង្កឲ្យមានផលប៉ះពាល់នោះទេ។
ក្រសួង បញ្ជាក់ទៀតថា កម្រិតកម្ពស់ឲ្យមានកាប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។