បាក់​ដីដំបូក​ធ្លាក់ស​ង្គ​ត់​ចំក្បាល បុរស​វ័យ​ចំណាស់​ម្នាក់ ស្លាប់​នៅនឹងកន្លែង​!

​ខេត្តបន្ទាយមានជ័យ​៖ បុរស​វ័យ​៥៧​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ខណៈពេល​ទៅ​ជីកដី​ដំបូក​យកមក​បិទ​ឡ​ដុត​ធ្យូង ត្រូវ​ដីដំបូក​បាក់​សង្កត់​លើ​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​រសៀល ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ភូមិ​តា​គង់ ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឈន់ ឈៀង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​តា​គង់ ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។ ជនរងគ្រោះ បាន​ទៅ​ជីកដី​ដំបូក​នៅ​ចំណុច​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​២០​ម តែម្នាក់ឯង​យក​ដី​បិទ​ឡ​ដុត​ធ្យូង នៅពេល​កំពុងតែ​ជីកដី ស្រាប់តែ​ដីដំបូក​មាន​កម្ពស់​ប្រហែល​៣​ម៉ែត្រ បាន​បាក់​ធ្លាក់​មក​សង្កត់​ចំក្បាល​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​ប្រភព​ថា ពេល​បាក់​ដី​ធ្លាក់​សង្កត់​នោះ គ្មាន​អ្នកណា​ដឹង​នឹង​ជួយ​នោះទេ លុះ​ប្រពន្ធ​ដើរទៅ​មើល​ប្តី ក៏​ស្រាប់តែ​ឃើញ​ប្តី​ដេកស្លាប់​ផ្គាប់​មុខ​ដោយ​ដីដំបូក​ដ៏​ធំ​សង្កត់​ក្បាល​ស្លាប់​ក្បែរ​ឡ​។ សព ត្រូវបាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close