រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាអំពាវនាវឱ្យមានការបះបោរប្រឆាំងនឹងយោធា
រដ្ឋាភិបាលរួបរួមជាតិភូមា (NUG) របស់ប្រធានាធិបតីស្ដីទីលោក Duwa Lashi La បានប្រកាស “សង្គ្រាមការពារប្រជាជន” ដោយអំពាវនាវឱ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ាគ្រប់រូបរួមគ្នាធ្វើបដិវត្តន៍ប្រឆាំងនឹងរបបសឹក។
រដ្ឋាភិបាល NUG ត្រូវបានបង្កើតឡើង ដោយក្រុមតំណាងរាស្ត្រ និងអ្នកនយោបាយស៊ីវិល ដែលកំពុងរស់នៅក្រោមការគេចខ្លួន ក្រោយពីមានព្រឹត្តិការណ៍រដ្ឋប្រហារ។
រដ្ឋាភិបាលនេះក៏មានទាហានផ្ទាល់ខ្លួនឈ្មោះថា “កងកម្លាំងការពារប្រជាជន (PDF)” ហើយការធ្វើបដិវត្តន៍គឺ ដើម្បីកសាងប្រទេសមួយដ៏មានសន្តិភាព និងការបង្កើតជាសហភាពបែបសហព័ន្ធ (Federal Union)។
យ៉ាងណាមិញ ខាងយោធាកាន់អំណាចបានចាត់ទុកក្រុមអ្នកនយោបាយស៊ីវិលទាំងនេះជា អង្គការភេរវកម្ម និងទាត់ចោលពីការប្រកាសសង្គ្រាមរបស់ NUG ព្រមទាំងហៅការប្រកាសនេះថាជា “ការទាក់ទាញចំណាប់អារម្មណ៍ អន្តរជាតិ” ស្របពេលដែលអង្គការសហប្រជាជាតិគ្រោងនឹងបើកសម័យប្រជុំនៅខែកញ្ញានេះ។
ប្រភព៖ Al Jazeera
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។