នាយករដ្ឋមន្រ្តីកាណាដា ត្រូវ​ក្រុមអ្នកតវ៉ាគប់គ្រួសដាក់ ពេលចុះឃោសនាបោះឆ្នោត

នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau ត្រូវបានក្រុមអ្នកតវ៉ាគប់ថ្មក្រួសដាក់ កំឡុងពេលលោកឃោសនាយុទ្ធនាការបោះឆ្នោត ប៉ុន្តែលោកមិនបានរងរបួសធ្ងន់ធ្ងរទេ។

យុទ្ធនាការរបស់លោកត្រូវបានរំខានដោយការធ្វើបាតុកម្មប្រឆាំងនឹងយុទ្ធនាការចែកចាយវ៉ាក់សាំងកូវីដ១៩ និងវិធានការរឹតត្បិតផ្សេងៗទៀតនៅកាណាដា។

មេដឹកនាំសេរីនិយម បញ្ជាក់ថាសកម្មភាពរបស់ក្រុមបាតុករបែបនេះ គឺមិនអាចទទួលយកបានឡើយ។ គ្មាននរណាម្នាក់គួរបំពេញតួនាទីដោយស្ថិតនៅក្រោមការគំរាមកំហែងនៃអំពើហឹង្សា ឬអំពើដែលអាចធ្វើឱ្យពួកគេមានគ្រោះថ្នាក់ឡើយ។

ប្រភព៖ BBC

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close