មន្ត្រីអន្តរាគមន៍ដែលបង្កររបួសដល់ស្ត្រីម្នាក់កាលពីយប់មិញនៅខណ្ឌ៧មករាហើយ ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ
នៅថ្ងៃទី៩កញ្ញា ២០២១នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺថា ទាក់ទងទៅនឹងករណីដែលបានកើតឡើងនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅខណ្ឌ៧មករា ដោយមន្រ្តីប៉ូលិសម្នាក់បានយកវិទ្យុទាក់ទងវាយក្បាលទៅលើស្រ្តីម្នាក់ដែលបើកបរខុសច្បាប់ បណ្តាលឲ្យបែកក្បាលនោះ ឥឡូវត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាហើយ បន្ទាប់ពីពេលកើតហេតុរួច ។
ក្នុងនោះបើស្រាវជ្រាវហើយឃើញថា មានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំងផងដែរ ។
ចំពោះអ្នកបើកបរល្មើសច្បាប់ បើកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។