អាជ្ញាធរខេត្ត​ព្រះសីហនុ  អំពាវនាវ​ឲ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន ខណៈ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង​!

ខេត្ត​ព្រះសីហនុ​៖ ខណៈ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ស្ទើរ​គ្រប់​ទីកន្លែង ក្នុង​ខេត្ត​ព្រះសីហនុ ចាប់តាំងពី​ម្សិលមិញ រហូតមកដល់​ព្រឹក ថ្ងៃ​៩ កញ្ញា​នេះ អាជ្ញាធរខេត្ត សូម​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន ពិសេស​តំបន់​សមុទ្រ ដើម្បី​ការពារ​គ្រោះថ្នាក់​ផ្សេងៗ​។​

​សូមបញ្ជាក់ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៨​កញ្ញា​ដល់​១៤ ខែកញ្ញា ឆ្នាំ​២០២១ មាន​រាជធានី​ខេត្ត​ចំនួន​១១ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង រួមមាន​ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តស្វាយរៀង រាជធានី​ភ្នំពេញ ខេត្តកោះកុង ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត និង​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close