ចាប់ខ្លួនបុរសចំណាស់ម្នាក់ ករណីរំលោភចៅចុង រហូតមានផ្ទៃពោះ នៅស្រុកសំឡូត
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នគរបាលស្រុកសំឡូត បានចាប់ខ្លួនបុរសចំណាស់ម្នាក់ ករណីរំលោភចៅចុងខ្លួនឯង ជាអនីតិជន ក្នុងឆ្នាំ២០២០ រហូតដល់មានផ្ទៃពោះ នៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
នគរបាលស្រុកសំឡូត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឌួង ពឿន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត បានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីជាអនីតិជន ជាច្រើនដង រហូតមានផ្ទៃពោះ ក្នុងអំឡុងឆ្នាំ២០២០។
បច្ចុប្បន្នកម្លាំងនគរបាលស្រុក កំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។