កូវីដ១៩ នៅថៃ! ចំនួនមនុស្សស្លាប់ និងឆ្លងប្រចាំថ្ងៃថយចុះដូចគ្នា
ថៃ៖ ក្រសួងសុខាភិបាលថៃ បានប្រកាស នាព្រឹកថ្ងៃទី១០ កញ្ញា ២០២១នេះថា ថៃមានឆ្លងជំងឺកូវីដ១៩ថ្មីៗ ចំនួន១៤៤០៣នាក់ទៀត ស្លាប់មនុស្ស១៨៩នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ជាចំនួនស្លាប់និងឆ្លងប្រចាំថ្ងៃធ្លាក់ចុះ បើធៀបនឹងតួលេខ នាពេលកន្លងមក ជាពិសេស អ្នកស្លាប់ដែលធ្លាប់មានជាង២០០នាក់ ក្នុងមួយថ្ងៃៗនោះ។
ប្រភពបន្តថា ជាមួយនឹងការឆ្លងនិងស្លាប់ធ្លាក់ចុះនោះ កាលពីម្សិលមិញនេះដែរ ថៃក៏មានអ្នកជំងឺជាសះស្បើយបន្ថែមទៀត ចំនួន១៥៦១០នាក់ហើយបានចាកចេញពីកន្លែងព្យាបាលរួចហើយដែរ។
ចាប់តាំងពីកើតមានជំងឺនេះដំបូង កាលពីដើមឆ្នាំមុនមក ថៃមានឆ្លងសរុប កើនដល់ ១,៣៥២,៩៥៣នាក់ហើយ ជាសរុប ចំនួន១,១៩៧,៣៩១នាក់ រីឯអ្នកស្លាប់វិញ កើនដល់ចំនួន១៣៩២០នាក់។
ថៃធ្លាប់មានមនុស្សស្លាប់ព្រោះកូវីដ១៩ ប្រចាំថ្ងៃ ដល់ទៅចំនួន៣១២នាក់ កាលពីថ្ងៃទី១៨ សីហា ហើយចំនួនឆ្លងប្រចាំថ្ងៃ ក៏ធ្លាប់មានដល់ទៅចំនួន២៣៤១៨នាក់ដែរ កាលពីថ្ងៃទី១៣ សីហា សុទ្ធតែតួលេខឆ្លងនិងស្លាប់ប្រចាំថ្ងៃដ៏ខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។