ជំនន់ទឹកភ្លៀងកំពុងជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅស្រុកម៉ាឡៃ
(បន្ទាយមានជ័យ)៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅយប់ថ្ងៃសុក្រ ទី១០ ខែ កញ្ញា ឆ្នាំ២០២១ ទឹកជន់បាននឹងកំពុងជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅឃុំអូរស្រឡៅ ស្រុកម៉ាឡៃ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃជាប់ៗគ្នា។
បច្ចុប្បន្ន កម្លាំងអន្តរាគមន៍ នៃអង្គភាពចំណុះយោធភូមិភាគទី៥ ដែលមានដូចជា កងពលតូចថ្មើជើងលេខ៥១ និងតំបន់ប្រតិបត្តការសឹករងបន្ទាយមានជ័យ បានត្រៀមលក្ខណៈរួចរាល់ទាំងមធ្យោបាយ សម្ភារ ដើម្បីចុះជួយជម្លៀសប្រជាពលរដ្ឋពីតំបន់លិចលង់ទៅកាន់ទីទួលសុវត្ថិភាពផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។