ព្រឹកនេះ ខេត្តសៀមរាបផ្លាស់ប្តូរស្នងការថ្មី
បើគ្មានអ្វីប្រែប្រួលទេ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំធ្វើពិធីផ្លាស់ប្តូរស្នងការថ្មី ក្រោមអធិបតីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អត្តលេខ ៦៥២១២ ស្នងការរង ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តសៀមរាប។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។