ចិនចង់បំបាក់កម្មវិធី Alipay ដោយ​បង្កើតកម្មវិធីទូរទាត់ប្រាក់ផ្សេង

យោង​តាម​ការ​ចុះផ្សាយ​របស់សារព័ត៌មាន Reuters បានឲ្យដឹងថា ពេលនេះ​រដ្ឋាភិបាលចិនកំពុង​មាន​បំណងចង់បំបាក់កម្មវិធី Alipay ដែលជាកម្មវិធីទូទាត់ប្រាក់ដ៏ពេញនិយមរបស់ក្រុមហ៊ុន Ant Group គ្រប់គ្រងដោយ Jack Ma ដោយបង្កើតកម្មវិធីថ្មីដាច់ដោយឡែកមួយទៀត សម្រាប់ការធ្វើអាជីវកម្មប្រាក់កម្ចីដែលជាសេវាកម្មទទួលបានផលចំណេញខ្ពស់របស់ក្រុមហ៊ុននេះ។

ក្រុមហ៊ុន Ant ក៏នឹងត្រូវផ្ដល់ទិន្នន័យរបស់អ្នកប្រើប្រាស់ទៅដល់ក្រុមហ៊ុនផ្ដល់ចំណាត់ថ្នាក់ឥណទានគាំទ្រដោយរដ្ឋ ដើម្បីជាជំនួយដល់ការសម្រេចចិត្តថា តើត្រូវផ្តល់ប្រាក់កម្ចីរបស់ខ្លួនទៅឱ្យអតិថិជនឬយ៉ាងណា។

ក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋគ្រោងនឹងទទួលយកភាគហ៊ុនដែលមានទំហំធំនៅក្នុងការបណ្តាក់ទុនរួមគ្នា សម្រាប់ការផ្តល់ចំណាត់ថ្នាក់ឥណទានរបស់ក្រុមហ៊ុន Ant។

អាជ្ញាធរចិនបាន និងកំពុងចាត់វិធានការជារឿយៗទៅលើក្រុមហ៊ុន Ant Group និងក្រុមហ៊ុនអ៉ីនធឺណិតយក្សនានា ដោយធ្វើការបង្ក្រាបយ៉ាងទូលំទូលាយលើបញ្ហាប្រឆាំងការទុកចិត្ត និងឯកជនភាពនៃទិន្នន័យអ្នកប្រើប្រាស់ និងCryptocurrency។

ប្រភព៖ Reuters

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close