នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនជាតិ​ចិន ៥​នាក់ ករណី​ចាប់​ឃុំឃាំង​បង្ខាំង មនុស្ស​ដោយ​ខុសច្បាប់ ជំរិត​ទារប្រាក់​

ព្រះសីហនុ​៖ នគរបាល​ខេត្ត​ព្រះសីហនុ បាន​ស្រាវជ្រាវ បង្ក្រាប​ករណី​ចាប់​ឃុំឃាំង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ជំរិត​ទារប្រាក់ (​រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន​) ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន ៥​នាក់ និង​រំដោះ​ជនរងគ្រោះ​ដោយ​សុវត្ថិភាព​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។​

​ជនរងគ្រោះ​ឈ្មោះ Yi GengFa ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ចុងភៅ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ រងរបួស បែក​បបូរមាត់​ខាងលើ មាន​ស្នាម​ជាំ​នៅ​ដើមទ្រូង និង​ដើមដៃ​ខាងស្តាំ ព្រមទាំង​មាន​ស្នាមរបួស​នៅ​កដៃ​ទាំងសងខាង ដោយ​ត្រូវ​ជនសង្ស័យ​ដាក់​ខ្នោះដៃ ។​

​ចំណែក​ជនសង្ស័យ​ទាំង ០៥​នាក់ ទី​១-​ឈ្មោះ ZHOU HAOSHENG ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ កាស៊ីណូ ផ្នែក​ទិញ​ទំនិញ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​, ទី​២-​ឈ្មោះ CAO JIAWEI ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុមហ៊ុន លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​, ទី​៣-​ឈ្មោះ CHEN XUEDONG ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ សន្តិសុខ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​, ទី​៤-​ឈ្មោះ DAI SHENGLONG ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ចិន មុខរបរ យាម​មនុស្ស លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​ទី​៥-​ឈ្មោះ SONG JIAWEI ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ យាម​មនុស្ស លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​វត្ថុតាង​ចាប់យក​បាន​៖ ខ្នោះដៃ ០១​គូរ (​ដាក់​ជាប់ដៃ​ជនរងគ្រោះ​), សោរ​ដោះ​ខ្នោះដៃ​ចំនួន​០២, រថយន្ត ០២​គ្រឿង (១-​ម៉ាក HIGHLANDER ពណ៌​ស ពាក់​ស្លា​កលេ​ខៈ ព្រះសីហនុ 2B-1799 (​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​) ២-​ម៉ាក ALPHARD ពណ៌​ទឹកមាស ពាក់​ស្លា​កលេ​ខៈ ភ្នំពេញ 2BB-0150 ។ (​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​)) ។​

​បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close