ថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមឡើងជិត១ម៉ែត្រកន្លះ និងបានហូរចូលព្រែកជាច្រើន ក្នុងស្រុកចំនួន៤

បើតាមរបាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ចាម បានបញ្ជាក់នៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១នេះថា ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងបន្ថែមទៀតដល់កម្ពស់១១,៩២ម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង ១,៤១ម៉ែត្រ ហើយកម្ពស់ទឹកនាពេល នេះបើធៀបទៅនឹងឆ្នាំ២០២០ទឹកមានកម្ពស់ត្រឹម៦,៤៧ម៉ែត្រ។

ជាមួយគ្នានេះដែរកាលពីថ្ងៃ ម្សិលមិញ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ចាមបានបញ្ជាក់ថា ព្រែកចំនួន១៣ក្នុងចំណោមព្រែកទាំង៤១បានទទួលរបបទឹកទន្លេមេគង្គក្នុងនោះរួមមានស្រុកស្ទឹងត្រង់៤ព្រែក កំពង់សៀម២ កោះសូទិន១ និងស្រុកកងមាស៦។

ដោយឡែកបើយោងតាមការព្យាការណ៍របស់ក្រសួងធនធានទឹកវិញទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នឹងស្រកចុះវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close