ប្រទេសក្នុងតំបន់អាស៊ាននឹងបើកទ្វាររស់នៅជាមួយកូវីដ ១៩ ក្រោយការចាក់វ៉ាក់សាំងបានច្រើន
បើទោះបីការឆ្លងកូវីដ១៩ នៅក្នុងប្រទេសតំបន់អាស៊ាននៅខ្ពស់ដដែល ប៉ុន្តែប្រទេស ក្នុងតំបន់បានសម្រេច កាត់បន្ថយការរិតត្បិត ដើម្បីបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ។ ការបិទទ្វារយូ និងច្បាប់គម្លាត់សង្គម នឹងធ្វើវិស័យសេដ្ឋកិច្ចកាន់តែធ្លាក់ចុះខ្លាំង។
បណ្តារោងចក្រនៅក្នុងប្រទេសវៀតណាម និងម៉ាឡេស៊ី ក៏ដូចជា ហាងកាត់សក់នៅទីក្រុងម៉ានីល ហ្វីលីពីន ឬ អគារការិយាល័យនៅក្នុងប្រទេសសិង្ហបុរី បានជំរុញការបើកទ្វារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជារកដំណោះស្រាយ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ដំណើរការសេដ្ឋកិច្ចឡើងវិញ ។
វិធានការ បើកទ្វាររស់នៅជាមួយកូវីដ ១៩ ក្នុងនោះមានការផ្តល់ជំនួយស្បៀងអាហារដល់កម្មករ វិស័យផលិត ដោយផ្តល់ការហូបចុកស្នាក់នៅនឹងកន្លែងធ្វើការតែម្តង ហើយអនុញ្ញាតិឲ្យតែ អ្នកចាក់វាក់សាំងរួចរាល់ទៅកាន់ការិយាល័យតែប៉ុណ្ណោះ។
ចំនួនអ្នកចាក់វ៉ាក់សាំងនៅទាប់ ធ្វើឲ្យប្រទេសនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ក្លាយទៅជាតំបន់ងាយរងគ្រោះបំផុតនៅលើពិភពលោក ចំពោះការឆ្លងរាលដាលកូវីដ១៩ ប្រភេទដែលតា ។ អ្នកឯកទេសសេដ្ឋកិច្ចមកពីធនាគារ ANZ លោកស្រី Krystal Tan បានឲ្យដឹងថា«ការថ្លឹងថ្លែងដ៏លំបាករវាងអាយុជីវិត និង សេដ្ឋកិច្ចជាតិ»។ លោកស្រី Krystal Tan បានលើកឡើងថា សិង្ហបុរី ក៏ត្រូវខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ វីរុសបំប្លែងថ្មី បើទោះបីបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនក្នុងចំណោមប្រទេសនៅលើពិភពលោក។
បណ្តារោងចក្រនៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ បានបង្កឲ្យមានការរាំងស្ទះប្រភពផ្គត់ផ្គង់ ។ បណ្តា ក្រុមហ៊ុនផលិតរថយន្តដូចជា Toyota Motor ក៏បានកាត់បន្ថយការផលិត។ ចំណែករោងចក្រកាត់ដែរ ដូចជា Abercrombie & Fitch បានព្រមានថា ស្ថានភាពអាចនឹងលើកពីការគញរប់គ្រង ។
នៅពេលនេះដែរ ប្រទេសជាច្រើនក្នុងតំបន់បានសម្រេចបើកទ្វារដំណើរការវិស័យទេសចរណ៍មុនគេដោយអនុញ្ញាតឲ្យតែអ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់តែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។