ចាប់ខ្លួននារីវ័យក្មេងម្នាក់ ដកហូតថ្នាំញៀនជាង ៤០ថង់ នៅក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ កាលពីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចក្រុមទី៦ ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយឃាត់ខ្លួននារីវ័យក្មេងម្នាក់។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង ស្រីលាភ ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ រីឯវត្ថុតាងចាប់យកបាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៤០ថង់ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ២គ្រាប់ ទូរស័ព្ទដៃ១គ្រឿង និងសំភារៈសំរាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន។
បច្ចុប្បន្ននគរបាលក្រុងបាត់ដំបង បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។