ជិះ​ម៉ូតូ​លឿន​ពេក ជ្រុល​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ស្លាប់​ភ្លាមៗ នៅ​ស្រុក​ស្អាង​

ខេត្តកណ្ដាល​៖ កាលពី​យប់ ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ម្សិលមិញ យុវជន​ម្នាក់ ស្លាប់​ភ្លាមៗ​ខណៈ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង នៅលើ​ផ្លូវ​លេខ​២១ ក្នុងភូមិ​ព្រែ​ករុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ចំរើន សំបូរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្នាយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ជិះ​ម៉ូតូ ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ផ្លាក​កណ្តាល​1AM-8400​។ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​បើក​ម៉ូតូ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ខណៈ​ដល់​រង្វង់​មូល​ព្រែក​តូច ត្រង់ចំណុច​ផ្លូវ​កោង បត់​មិនទាន់ បាន​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​ស្លាប់​តែម្តង​។​

​ក្រោយពេល​កើតហេតុ ខាង​ង​ជំនាញ បាន​ចុះ​ពិនិត្យ និង​វាស់វែង រួច​បានប្រគល់​សព ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close