កូរ៉េខាងជើង សាកល្បងមីស៊ីលផ្ទួនៗគ្នា ដោយពេលនេះបាញ់ចេញពីរថភ្លើង
កូរ៉េខាងជើង បានសាកល្បងមីស៊ីលជាបន្តបន្ទាប់ ដោយនៅថ្ងៃទី ១៦ខែកញ្ញា កូរ៉េខាងជើង បានបញ្ជាក់ថា បានបាញ់សាកល្បងមីស៊ីលពីរគ្រាប់ដោយជោគជ័យចេញពីរថភ្លើង។ មីស៊ីលដែលកូរ៉េខាងជើងបានសាកល្បងគឺជាប្រភេទរយៈចម្ងាយខ្លី ដោយបាញ់សំដៅទៅកាន់ដែនសមុទ្រជប៉ុន។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា «ក្រោយពេលរថភ្លើងធ្វើដំណើរដល់តំបន់ភ្នាំ នាព្រឹកថ្ងៃទី ១៥ខែកញ្ញា។ កងកម្លាំងកាំជ្រួចមីស៊ីលផ្លូវដែក បានចូលរួមនៅក្នុងសមយុទ្ធដោយមានភារកិច្ចវាយប្រហារគោលដៅដែលមានចម្ងាយពីប្រទេស ៨០០គីឡូម៉ែត្រ ។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា មីស៊ីសបានបាញ់ចេញពីរថភ្លើងដែលកំពុងតែធ្វើដំណើរ មិនមែនបាញ់ចេញពីជើងទម្រនៅមួយកន្លែងឡើយ។ ការបាញ់សាកល្បងខាងលើកើតឡើងក្រោយប៉ុន្មានថ្ងៃដែលកូរ៉េខាងជើង បានបាញ់សមីស៊ីល រយៈចម្ងាយឆ្ងាយចំនួនពីរគ្រាប់ ដែលអាចបំពាក់ក្បាលគ្រាប់បរមាណូ ។
សារព័ត៌មាន KCNA បាន បានផ្សាយថា ការបាញ់មីស៊ីលសាកល្បងខាងលើគឺដើម្បីបង្កើតសមត្ថភាពទប់ទល់វាយបកទៅវិញ ក្នុងពេលដែលកូរ៉េខាងជើងរងការវាយប្រហារ។ ការបាញ់សាកល្បងមីស៊ីលគឺដើម្បីត្រួតពិនិត្យកម្រិតប្រសិទ្ធភាពវាយប្រហារចំគោលដៅ និងកម្លាំងបំផ្លាញនៃមីស៊ីលខាងលើ។
ការសាកល្បងលើកនេះមេដឹកនាំគីម ជុងអ៊ុនមិនបានត្រួតពិនិត្យដោយផ្ទាល់នោះឡើយ ដោយជំនួសវិញដោយលោក Pak Jong-chon សមាជិកក្រសួងនយោបាយនៃគណបក្សពលករកូរ៉េខាងជើង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។