សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​កុមារ​អាយុ ៦​ឆ្នាំ ដល់ ១២​ឆ្នាំ​

​ភ្នំពេញ​៖ នៅ​ព្រឹក ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ​ថ្មី​មួយទៀត គឺ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​កុមារ​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់ ១២​ឆ្នាំ ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។

​ជាមួយនឹង​ការប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ​ចន្លោះ​ពី ៦​ឆ្នាំ ទៅ​១២​ឆ្នាំនេះ ចៅៗ​របស់​សម្តេច​តេ​ជោ និង​ចៅៗ​របស់​ឥស្សរជន​ជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា​មួយចំនួនទៀត នឹងត្រូវ​មក​ទទួល​វ៉ាក់សាំង​បើក​យុទ្ធនាការ​នេះ​ផងដែរ​។

​ការចាក់​វ៉ាក់សាំង​ជូន​ដល់​កុមារ​អាយុ​ចន្លោះ​ពី ៦​ឆ្នាំ ទៅ ១២​ឆ្នាំនេះ គឺ​ដើម្បី​បង្កើត​ភាព​សាំ​ក្នុងសង្គម​ឱ្យ​កាន់តែ​ធំ​ដែល​អាច​ឈានទៅ​បើក​លំហរ​សកម្មភាព​ក្នុងសង្គម ឱ្យ​កាន់តែ​ទូលាយ បន្ថែម​ពីលើ​នេះ​គោលដៅ​សំខាន់​ក្នុង​ការចាក់​វ៉ាក់សាំង​នេះ ដើម្បីឱ្យ​កុមារ​តូចៗ​អាច​ចូលរៀន​នៅ​សាលា​ឡើងវិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close