ថៃ សម្រេច​ប្រើ​វ៉ាក់សាំង Moderna ចាក់​ឲ្យ​កុមារ យុវវ័យ​!

​ថៃ​៖ រដ្ឋបាល​អាហារ​និង​ឳ​សថ​ថៃ​ហៅ​កាត់​ថា FDA កាលពី​ម្សិលមិញ បានសម្រេច​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​១៩ ប្រភេទ Moderna ចាក់​ជូន​ក្រុម​កុមារ​និង​យុវវ័យ អាយុ​ចាប់ពី​១២ ដល់ ១៧​ឆ្នាំ​។​



ក្រុមហ៊ុន ZP Therapeutics ទទួលបន្ទុក​ទិញ​វ៉ាក់សាំង​បាន​ឲ្យ​ដឹងថា គម្លាត​នៃ​ការចាក់​វ៉ាក់សាំង​គឺ​ដូចគ្នា​ទៅនឹង​ក្រុមមនុស្ស​ពេញវ័យ ក្នុងនោះ រវាង​២​ដូ​ស គម្លាត​២៨​ថ្ងៃ​។ ប្រភព​បន្តថា ការសម្រេច​របស់ FDA នេះ​គឺជា​ការ​សាទរ ដូច្នេះ ក្រុម​វ័យ​នេះ​អាចមាន​អង់ទីគ័រ​ការពារ​ជំងឺ​កូ​វីដ​១៩ ជាពិសេស ចំពេល​មាន​ជំងឺ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ឌែ​លតា នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន​បាងកក​ប៉ុស្តិ៍​។​

យ៉ាងណាក៏ដោយ វ៉ាក់សាំង Moderna របស់​អាមេរិក​ប្រភេទ​នេះ មិនទាន់មាន​វត្តមាន​នៅ​ប្រទេស​ថៃ​នៅឡើយ​ទេ ប៉ុន្តែ​បាន​បញ្ជា​ទិញ​រួចរាល់​ហើយ លឺថា អាចមក​ដល់​នៅ​ត្រីមាស​ទី​៤​នៃ​ឆ្នាំ​២០២១ ឬ ចាប់ផ្តើម​ចាក់​នៅ​ដើមឆ្នាំ​២០២២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close