អាជ្ញាធរ កំណត់​ភូមិសាស្ត្រ​សង្កាត់ និង​ភូមិ​មួយចំនួន ក្នុង​ក្រុង​សៀមរាប ជា​តំបន់​ក្រហម

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប សម្រេច​កំណត់​ជា​តំបន់​ក្រហម ក្នុងភូមិ​សាស្ត្រ​សង្កាត់ និង ភូមិ​មួយចំនួន ក្នុង​ក្រុង​សៀមរាប ជា​បណ្តោះ អាសន្ន សម្រាប់​រយៈពេល ១​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ រួមមាន ៖ ភូមិសាស្ត្រ​សង្កាត់​ស្លក្រាម , សង្កាត់​ស្វាយដង្គំ , សង្កាត់​គោកចក , សង្កាត់​ជ្រាវ , ភូមិ​តាវៀន ក្នុង​សង្កាត់​សាលា​កំរើក និង ភូមិ​ព្រៃធំ ភូមិស្រ​ង៉ែ ក្នុង​សង្កាត់​ស្រ​ង៉ែ ។​

​រដ្ឋបាលខេត្ត បាន​បញ្ជាក់ថា ការកំណត់​នេះ គឺ​គោលបំណង ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​កំណត់​ជា​តំបន់​ក្រហម គឺ​ទប់ស្កាត់​ជំងឺ​នេះ មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត រហូត​មាន​ការចេញ​សេចក្ដីសម្រេច​ជាថ្មី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close