រដ្ឋបាលខេត្តសៀមរាប បិទភូមិចំនួន២ ក្នុងស្រុកជីក្រែង ដាក់ជាតំបន់ក្រហម រយៈពេល១សប្តាហ៍!

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចកំណត់ជាតំបន់ក្រហម នៅក្នុងភូមិសាស្ត្រភូមិកំពង់ និង ភូមិស្រម៉រ ឃុំជីក្រែង ស្រុកជីក្រែង ដែលជាតំបន់មានការរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១សប្តាហ៍ គិតចាប់ពីម៉ោង០១រសៀល ថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។

ការកំណត់នេះ ធ្វើឡើងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។