រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង គឺជា​តំបន់​ទេសចរណ៍​លាក់ខ្លួន​មួយ ក្នុងស្រុក​ក្រគរ​

​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង គឺជា​តំបន់​ទេសចរណ៍ លាក់ខ្លួន​មួយ ដែល​ស្ថិតក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​បច្ចុប្បន្ន​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង បាន​ក្លាយជា​តំបន់​ទេសចរណ៍​ដែលមាន​សក្តានុពល​មួយ ប្រចាំ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែរ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឱ្យទៅ​ងូតទឹក​លេង​កម្សាន្ត ជាពិសេស​នាពេល​មានកម្ម​វិធី​បុណ្យទាន ឬ​ថ្ងៃ​ឈប់សំរាក​ពី​ការងារ​ជាដើម​។​

​យើង​ធ្លាប់តែ​ធ្វើដំណើរ​តាមផ្លូវ​គ្រួស​ក្រហម មាន​ដី​ហុយ និង​ពិបាក​ធ្វើដំណើរ តែ​បច្ចុប្បន្ន​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង បាន​កែប្រែ​មុខមាត់​ថ្មី ដែលមាន​ផ្លូវ​កៅស៊ូ​ស្អាត ងាយស្រួល​ក្នុងការ​ធ្វើដំណើរ មាន​រី​សត​មាត់ទឹក មានផ្ទះ​សំណាក់​សម្រាប់​គេង សំរាក មាន​កន្លែង​បោះតង់ និង​ចម្ការ​ដំណាំ​ផ្សេងៗ​ជាច្រើន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close