ជាលើកទីមួយនាវាមុជទឹកជប៉ុនចូលរួមធ្វើសមយុទ្ធនៅសមុទ្រចិនភាគខាងត្បូង
ជប៉ុន ៖ ក្រសួងការពារជាតិជប៉ុននៅថ្ងៃទី១៧ ខែកញ្ញា បានប្រកាសថា នាវាមុជទឹកមួយគ្រឿងរបស់ជប៉ុនជាលើកទីមួយបានចូលរួមធ្វើសមយុទ្ធកម្លាំងទាហានជើងទឹកនៅសមុទ្រចិនភាគខាងត្បូង ។អ្នកនាំពាក្យក្រសួងការពារជាតិជប៉ុន បានបញ្ចាក់ថា នាវាមុជទឹក Kuroshio របស់កម្លាំងការពារដែនសមុទ្រ បានចាប់ផ្តើមធ្វើសមយុទ្ធ រួមជាមួយបណ្តានាវាចម្បាំងផ្សេងទៀតនៅសមុទ្រចិនភាគខាងត្បូង ក្នុងនោះមាននាវាផ្ទុកឧទ្ធម្ភាគចក្រ Kaga ។
អ្នកនាំពាក្យក្រសួងការពារជាតិជប៉ុនបានបញ្ចាក់ថា នេះក៏ជាលើកទីមួយផងដែរ ដែលជប៉ុនបានធ្វើសមយុទ្ធនៅក្នុងតំបន់សមុទ្រនេះ។ សមយុទ្ធត្រូវបានធ្វើឡើង ក្រោយពេលនាវាជើងទឹកវាយឡើងគោករបស់ទាហានជើងទឹកអង់គ្លេស HMS Albion បានអនុវត្តន៍ការពារសេរីភាពចរាចរណ៍នៅដែនសមុទ្រចិនភាគខាងត្បូង បើទោះបីមានការតាមដានពីទាហានចិនក្តី។
ចំណែកកម្លាំងទាហានអាមេរិក ក៏បានធ្វើការយាមល្បាតនៅសមុទ្រចិនភាគខាងត្បូងផងដែរ ។ ទីក្រុវ៉ាស៊ីនតោនមានបំណងចង់ឲ្យប្រទេសជាច្រើនផ្សេងទៀតចូលរួមនៅក្នុងសមយុទ្ធនៅតំបន់សមុទ្រចិនភាគខាងត្បូង ដើម្បីការពារសេរីភាពចរាចរណ៍នៅដែនសមុទ្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។