កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៦២២នាក់ និងមានអ្នកស្លាប់កើន ១៤នាក់ទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៦២២នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៤៧៣នាក់ និងមានអ្នកស្លាប់ថ្មីកើន ១៤នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦២២ក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១៧៨នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ៤៤៤នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១០៤ ៧១៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៩៧ ៧០០នាក់ និងអ្នកស្លាប់កើនឡើង ២ ១២៣នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។