សំណង់​ខុសច្បាប់​របស់​ថៅកែ​ទិញ​លក់​បង្គា ក្តាម ត្រី​សមុទ្រ​តំបន់ផ្លូវ​ចូល​កោះ​ព្រាប​ត្រូវបានអាជ្ញាធរខេត្ត​កំណត់​ឲ្យ​ធ្វើ​ការរុះរើ​ឲ្យ​អស់រយៈពេល​១៥​ថ្ងៃ​

​​ព្រះសីហនុ​ ៖​ សំណង់​ខុសច្បាប់​ដ៏​រឹងមាំ សាងសង់​រំលោភ​លើដី​ឆ្នេរសមុទ្រ របស់លោក តាំង សុខុម ថៅកែ​ទិញ​លក់​បង្គា ក្តាម ត្រី​សមុទ្រ​តំបន់ ផ្លូវ​ចូល​កោះ​ព្រាប ស្ថិត​ក្នុងភូមិ​៣ សង្កាត់ លេខ​១ ក្រុង​.​ខេត្ត​ព្រះសីហនុ​(​ជាប់​ផ្ទះ​ពូច​ក់ល​ក់បាយ​)​ត្រូវបាន​មន្ត្រីរដ្ឋបាល ក្រុង សហការ​ជាមួយ​មន្ត្រីរដ្ឋ​បាលខេត្ត​ព្រះសីហនុ កំណត់​ឲ្យ​ធ្វើការ​រុះរើ​ចេញ​វិញ​ឲ្យ​អស់ ក្នុង​រយៈពេល​១៥​ថ្ងៃ ជាកំណត់ ដោយ​គ្មាន​ការតវ៉ា ក្នុងករណីម្ចាស់​សំណង់​មិន​អនុវត្ត​ន៏​តាម រដ្ឋបាលខេត្ត នឹងមាន វិធានការ​តាមផ្លូវច្បាប់​។​

​លោក លី​ចិត្ត យម មន្ត្រី អន្ត​រៈ​វិស័យ សាលាខេត្តព្រះសីហនុ ដែល​ដឹកនាំក្រុម​ការងារ​ចុះ​ធ្វើការ​ហាមឃាត់​សំ​​​ណង់​ខុសច្បាប់​ខាងលើ បាន​និយាយប្រាប់​ឲ្យ​ដឹងថា សំណង់​នេះមិនមានច្បាប់​អនុញ្ញាតិ​ទេ ហើយ​បើសិនជា​សុំច្បាប់​ក៏​គ្មាន ច្បាប់​ឯណា​អនុញ្ញាតិ​នោះដែរ ពីព្រោះ ទីតាំង​ដែលសាងសង់​នោះ​វា​ដី​ឆ្នេរសមុទ្រ ដូចនេះ​ជាវិធានការ ជំហាន​ដំបូង ក្រុម​ការងារ​របស់លោក នឹងធ្វើ​កិច្ចសន្យាបញ្ឈប់​ការសាងសង់​ជាបន្ទាន់ ហើយ​តម្រូវ​ឲ្យ ម្ចាស់​សំណង់ធ្វើការរុះរើ​សំណង់​របស់​ខ្លូន (​រូ​ម​មាន សំណង់​ផែ​ថ្ម នឹង​សំណង់ដែល​គ្រោង​នឹង​ចាក់បេតុង​) ចេញ​វិញ​ឲ្យ​អស់ ជា​កំណត់​រយៈពេល​១៥​ថ្ងៃ គឺ​ចាប់​គិតពី​ថ្ងៃ​ចុះកិច្ចសន្យា​នេះ​។ ​ក្នុងករណី​ម្ចាស់សំណង់​មិន​អនុវត្ត​ន៏​តាម រដ្ឋ​​​បាល ខេត្ត​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់ មិនអាច​រួច​ខ្លូន​បានឡើយ​។​

​គួរបញ្ជាក់​ផងដែរ​ថា តំបន់​ទំនប់រលក ក៏ដូចជា​តំបន់ រំ​ដួល​ជើងភ្នំ ប្រជាពលរដ្ឋភាគច្រើន មាន​ទម្លាប់នៅ​ជាប់​នឹង​ឆ្នេរសមុទ្រ ហើយ​កន្លងមកបទល្មើសសាងសង់​សំណង់រំលោភបំពាន​លើដី​ឆ្នេរសមុទ្រ​បែបនេះមាន​ច្រើនណាស់ ប៉ុន្តែអ្វីដែល​គួ​ឲ្យ​កត់សម្គាល់​នោះ​គឺការអនុវត្ត​ន៏​ច្បាប់​របស់មន្ត្រីរដ្ឋបាល ក្រុងរដ្ឋបាលខេត្ត​ព្រះសីហនុ ហាក់​មិនមាន​ប្រសិទ្ធិភាពអ្វី​នោះ ទេ ដោយ​គេ​មិនដែល​ឃើញ សំណង់​ល្មើសច្បាប់​ណាមួយ​ត្រូវបាន​គេ​វាយ​កម្ទេចចោល តាមកិច្ចសន្យា​នោះឡើយ តែ​ផ្ទុយទៅវិញ សំណង់​ល្មើសច្បាប់​ដែល​ជាប់កិច្ចសន្យា​ទាំងនោះ មិនយូរប៉ុន្មាន ក៏​ចាប់ផ្តើម​ធ្វើការ​សាងសង់ ជាធម្មតា​វិញ​ឡើងវិញ បាន​យ៉ាង​រលូនដោយ​បញ្ហានេះគេ​មិនដឹងថា មកពី​មួល​ហេតុ​នោះទេ​។​

​ជាមួយនឹង​ការលើកឡើង​នេះ ប្រជាពលរដ្ឋខេត្ត​ព្រះសីហនុស្នើសុំមន្ត្រី​ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មេត្តាធ្វើការ​ពិនិត្យឡើងវិញ​ផង នូវ​ភាពមិនប្រក្រតី​ខាងលើនេះ ដើម្បី​ពង្រឹងការអនុវត្ត​ន៏​ច្បាប់ ឲ្យ​មាន​ប្រសិទ្ធិភាព ជៀសវាង មានការ រិះគន់ថា មន្ត្រី​អនុវត្ត​​ច្បាប់ធ្វើ​ឲ្យ​តែ​រូ​ច​ពី​ដៃ ប្រ​ព្រ​ត្តិ​អំពើ​ពុករ​លួយ បាត់បង់​ភាពថ្លៃថ្នូរ ប្រជាពលរដ្ឋ​អស់ជំនឿ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close