ប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមេ​​​ដឹក​​​នាំ​​​កូរ៉េ​​​ខាង​​​ជើង

ឧបទ្វីបកូរ៉េ ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ដល់ប្រធានា​​​ធិប​​​តី​​​កូរ៉េខាងត្បូងលោក ម៉ូន ជេអីន​ ពេលចូលទៅដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងព្យុងយ៉ាងនៅព្រឹកនេះ ដោយលោក គីម ជុងអ៊ុន​ បានទៅទួលដោយផ្ទាល់នៅអាកាសយានដ្ឋាន។

យន្តហោះដឹកប្រធានាធិបតីកូរ៉េខាងត្បូង រួមជាមួយមន្ត្រីជាន់ខ្ពស់ ប្រធានក្រុមហ៊ុនធំៗ កូរ៉េខាងត្បូង​ចំនួន១១០រូប បានចាកចេញពីអាកាសយានដ្ឋានយោធានៅទីក្រុងសេអ៊ូល​ នៅវេលាម៉ោង ៨និង ៥៥នាទី ព្រឹកថ្ងៃទី​១៨ ខែកញ្ញា ​ដោយធ្វើការហោះហើររយៈពេល ៨០នាទី ដល់កូរ៉េខាងជើង។

យន្តហោះកូរ៉េខាងត្បូង បានចុះចតនៅអាកាសយានដ្ឋាន Sunan ​ក្នុងទីក្រុងព្យុងយ៉ាង នៅវេលាម៉ោង ៩និង​ ៥០នាទី (ម៉ោងក្នុងតំបន់) ។ លោក ម៉ូន ជេអីន ជាប្រធានាធិបតីកូរ៉េខាងត្បូងទី​៣បានទៅបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ហើយក៏ជាលើកទីមួយ​ក្នុងរយៈពេល​១១ឆ្នាំចុងក្រោយនេះផងដែរ ។

ជំនួបជាលើកទីបីរវាង ប្រធានាធិបតី ម៉ូន ជេអីន និងគីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាងត្រូវបានគេរំពឹងថា នឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរថែមទៀតផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close