ថៃ​៖ វ៉ាក់សាំង​មួយ​ដូ​ស​អាច​ចាក់​ក្រោម​ស្បែក​បាន​ដល់​ទៅ​៥​ដង មាន​ប្រសិទ្ធភាព​ការពារ​កូ​វីដ​១៩ ដូចគ្នា​

​រដ្ឋា​ភី​បាល​ថៃ​បានអនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ ១៩​នៅក្រោម​ស្បែក ដែល​អាចជួយ​បំពេញតម្រូវការ​ខ្វះ​វ៉ាក់សាំង​បាន ដោយ​មួយ​ដូ​ស​ចាក់​ចូល​តាម​សាច់ដុំ​អាច​ចាក់​តាម​ស្បែក​បាន​ដល់​ទៅ ៤​ដង ។ ចំណែក​ប្រសិទ្ធភាព​របស់​វា​ក៏​ដូចគ្នា​ផងដែរ អាច​ការពារ​ទប់ស្កាត់​ការឆ្លង​បាន​យ៉ាង​ល្អ​។​

​សារព័ត៌មាន​រ៉​យ​ទ័​រ នៅ​ថ្ងៃទី ២០​ខែកញ្ញា មន្ត្រី​សុខាភិបាល​ថៃ បានអនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ១៩ នៅក្រោម​ស្បែ​កនៅ​ដូ​ស​ជំរុញ​បន្ថែម ជាជាង​ចាក់​នៅលើ​សាច់ដុំ ក្នុង​គោលដៅ បង្កើន​ប្រ​ទ័​ន្ធ​ការពារ​ក្នុងសង្គម​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ លោក Anutin Charnvirakul នៅ​ថ្ងៃទី ២០​ខែកញ្ញា បានប្រកាសថា វិធីសាស្ត្រ​ចាក់​វ៉ាក់សាំង នៅក្រោម​ស្បែក ធ្វើឡើង​តាម​ការសម្រេច​របស់​ក្រុម​ឯកទេស​សុខាភិបាល​ថៃ ឲ្យ​តែ​វា​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ ។​

​លោក Chalermpong Sukonthaphon អគ្គនាយក​មន្ទីរពេទ្យ Vachira ក្នុង​ទីក្រុង​ភូ​កេ​ត​បាន​ឲ្យ​ដឹងថា មន្ទីរពេទ្យ​បាន​បើកភ្លើង​ខៀវ ដើម្បី​ប្រើប្រាស់​វ៉ាក់សាំង​ចាក់​នៅ​ក្រុម​ស្បែក តាំងពី​ថ្ងៃទី ១៧​ខែកញ្ញា ។ ការសម្រេច​ខាងលើ​ក្រោយ​ការធ្វើ​តេស្ត​ទទួលបាន​ជោគជ័យ​ដូចជា​ការចាក់​ធម្មតា ហើយ​អាច​សន្សំសំចៃ​វ៉ាក់សាំង​បាន​ទៀតផង​។ លោក Sukonthaphon បាន​បញ្ជាក់ថា វ៉ាក់សាំង​មួយ​ដូ​ស អាច​ប្រើប្រាស់​បាន​ដល់​ទៅ​៥​ដង​សម្រាប់​ចាក់​ក្រោម​ស្បែក​។​

​ប្រធាន​នាយកដ្ឋាន វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ ថៃ លោក Supakit Sirilak កាលពី​ថ្ងៃទី ១៩​ខែកញ្ញា បាន​បញ្ជាក់ថា​«​តាម​បទពិសោធ​នាពេល​កន្លងមក ការចាក់​វ៉ាក់សាំង​ក្រោម​ស្បែក​គឺ​ប្រើ​វ៉ាក់សាំង​តែ​២៥%​នៃ​វ៉ាក់សាំង​មួយ​ដូ​ស ប៉ុន្តែ​អាចបង្កើត​ប្រព័ន្ធ​ស៊ាំ​ការពារ​បានល្អ​ដូច​ចាក់​នៅ​សាច់ដុំ​។​

​មកទល់ពេលនេះ​មាន​ពលរដ្ឋ​ថៃ​តែ ២១%​ប៉ុណ្ណោះ ក្នុងចំណោម​ពលរដ្ឋ ៧២​លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ពីរ​ដូ​ស ។ គិត​ត្រឹម​ថ្ងៃទី​២១​ខែកញ្ញា ថៃ មាន​ករណី​ឆ្លង​កូ​វីដ ១៩ សរុប ១,៤​លាន​នាក់ និង​ស្លាប់ ជាង​១៥​ពាន់​នាក់​ហើយដោយ​កូ​វីដ​១៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close