រដ្ឋបាលខេត្តសៀមរាប សម្រេចបិទបន្តផ្សារដំដែក ក្នុងស្រុកសូទ្រនិគម រយៈពេល ២សប្តាហ៍
ខេត្តសៀមរាប៖ នៅព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទបន្តផ្សារដំដែក ស្ថិតនៅក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ដែលជាទីតាំងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន ក្នុងរយៈពេល ២សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ។
ការសម្រេចបិទផ្សារខាងលើនេះ គឺក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំងបិទ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតដល់មានការចេញសេចក្ដីសម្រេចជាថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។