រញ្ជួយ​ដី​កម្រិត ៦​រ៉ិ​ច​ទ័​រ​នៅ​ទីក្រុង​ម៉ែ​ល​បឺ​ន​ប្រទេស​អូស្ត្រាលី បំផ្លាញ​ផ្ទះសម្បែង​ជាច្រើន​

​រញ្ជួយ​ដី​កម្រិត ៦​រ៉ិ​ច​ទ័​រ នៅ​ជី​តទី​ក្រុង​ម៉ែ​ល​បឺ​ន ប្រទេស​អូស្ត្រាលី បណ្តាល​ឲ្យ​ផ្ទះសម្បែង​ជាច្រើន​រង​ការខូចខាត ។ ពលរដ្ឋ​ស្ថិតនៅ​តំបន់​ភាគ​ខាងជើង​ទីក្រុង​នេះ​គ្មាន​អគ្គិសនី​យ៍​ប្រើប្រាស់​នោះឡើយ​។​

​នៅ​ថ្ងៃទី​២២​ខែកញ្ញា​នេះ ក្រសួង​វិទ្យាសាស្ត្រ ភូមិសាស្ត្រ អូស្ត្រាលី បាន​ឲ្យ​ដឹងថា ការរញ្ជួយ​ដី​មាន​កម្រិត​ដល់​ទៅ ៦​រ៉ិ​ច​ទ័​រ ជិត​ទីក្រុង​ម៉ែ​ល​បឺ​ន​ប្រទេស​នេះ​។ តំបន់​ដែល​រងគ្រោះ​ដោយ​រញ្ជួយ​ដី​គឺ​នៅ​ជិត ស្រុក Mansfield មាន​ចម្ងាយ​ពី​ទីក្រុង​ម៉ែ​ល​បឺ​ន ប្រមាណ ២០០​គីឡូម៉ែត្រ នៅ​ភាគ​ឦ​សាន្ត​ក្នុង​ជម្រៅ​ក្រោម​ដី ១០ គឺ​ឡូ​ម៉ែ​ទ្រ​។​

​វិទ្យុ 3AW​របស់​អូស្ត្រាលី​បាន​ផ្សាយ​ថា ការរញ្ជួយ​ដី បង្ក​ឲ្យ​មានការ​បាញ់​បែក ខូច​ផ្ទះសម្បែង​ជាច្រើន ក្នុង​ផ្លូវ​មួយ​នៃ​ទីក្រុង​ម៉ែ​ល​បឺ​ន ។ ចំណែក​ពលរដ្ឋ​នៅ​តំបន់​ភាគ​ខាងជើង​ទីក្រុង ដាច់​អគ្គិសនី​យ៍ បង្ក​ផល​លំបាក​យ៉ាងខ្លាំង​ក្នុងការ​រស់នៅ​។​

​លោក Parke Mayo អាយុ​៣០ ឆ្នាំ​ជា​បុគ្គលិក​ហាង​កាហ្វេ​មួយកន្លែង​បាន​ឲ្យ​ដឹងថា «​ពេល​យើងខ្ញុំ​កំពុងតែធ្វើការ អ្វី​គ្រប់យ៉ាង​បាន​អង្រួន ធ្វើ​ឲ្យ​ខ្ញុំ​ក៏ដូចជា​មិត្តភក្តិ​តុ​ក​ស្លុត​យ៉ាងខ្លាំង​»​។ ការរញ្ជួយ​ដី​ទ្រង់ទ្រាយ​ធំ​នេះ គឺ​មិនដែល​កើតឡើង​នោះឡើយ​នៅ​តំបន់​ប្រជុំជន​ប្រទេស​អូស្ត្រាលី ទើប​បង្កក្តី​បារម្ភ ការភ័យខ្លាច​យ៉ាងខ្លាំង​ដល់​ពលរដ្ឋ ។​

​អភិបាលក្រុង លោក​Mansfield Mark Holcom បាន​ឲ្យ​ដឹងថា ការរញ្ជួយ​ដី បង្ក​ការ​ខួច​ខាត​យ៉ាងខ្លាំង ដល់​ស្រុក Mansfield និង​បង្ក​ការភ្ញាក់ផ្អើល​និង​ក្តីបារម្ភ​យ៉ាងខ្លាំង​ដល់​ពលរដ្ឋ​។ ពលរដ្ឋ​មិនដឹងថា​អ្វី​កំពុងតែ​កើតឡើង​នោះឡើយ ដោយ​វា​មិន​ធ្លាប់​កើនឡើង​ពីមុនមក ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close