សមត្ថកិច្ច បង្ក្រាបបទល្មើសឈើ ឆ្លងដែនពីទឹកដីថៃ នៅស្រុកសំពៅលូន!
ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នគរបាលខេត្តបាត់ដំបង បានចុះទៅបង្ក្រាបបទល្មើសឈើឆ្លងដែនពីទឹកដីថៃខុសច្បាប់ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ក្នុងបរតិបត្តិការនោះ រឹបអូសបាន៖ ឈើដុំ ០៨ដុំ ឈើក្តារ ០៧សន្លឹក និងឈើបង្តោលគ្រាក់ ៣២បង្គោល។
បច្ចុប្បន្ន ឈើទាំងអស់បានប្រគល់ទៅឲ្យកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនយកទៅរក្សាទុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។