មេដឹកនាំកូរ៉េទាំងពីរបានបង្ហាញពីខ្លឹមសារនៃសេចក្តីប្រកាសរួម

នៅថ្ងៃទី​១៩ ខែកញ្ញានេះ មេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើសេចក្តី​​​ប្រ​​​កាស​​​រួម​ដែលមានឈ្មោះថា ​«សេចក្តីប្រកាសរួមទីក្រុងព្យុងយ៉ាងខែកញ្ញា» ។ សេចក្តី​​​ប្រកាស​​​រួម​​​នោះ​​​ត្រូវ​​​បានចុះហត្ថលេខានៅវិមាន​ Paekhwawon ក្នុងទីក្រុងព្យុងយ៉ាង ហើយត្រូវបាន​​​ផ្សាយផ្ទាល់​​​នៅ​​​ទី​​​ក្រុងសេអ៊ូលផងដែរ។

សេចក្តីប្រកាសរួមនោះនឹងត្រូវបានប្រកាសជាសាធារណនៅក្នុងសន្និសីទកាសែតរួម។ នៅក្នុង​​​​​​សន្និ​​​សីទ​​​ខ្លី មេដឹកនាំទាំងពីរបានបញ្ចាក់ថា សេចក្តីប្រកាសរួម​នឹងជម្រុញ​ទំនាក់ទំនងទ្វេភាគី​​​កាន់​​​តែ​​​ប្រ​​​សើរ​​​​​​ថែមទៀត និងបញ្ចូនឧបទ្វីបកូរ៉េ ឈានទៅដល់សន្តិភាពពេញលេញ។

លោក គីម ជុងអ៊ុន និងលោក ម៉ូន ជេអ៊ីន ចាប់ផ្តើមពិភាក្សាថ្ងៃទីពីរនៅទីក្រុងព្យុងយ៉ាង

មេដឹកនាំកូរ៉េទាំង​​​ពីរ​​​បានចាប់ផ្តើម​ពិភាក្សាលើកទីពីរ នៅថ្ងៃទី​១៩ ខែកញ្ញា ដើម្បីបំបែកភាពជាប់គាំង​នៅក្នុងកម្មវិធីបរមាណូ។ ជំនួបពិភាក្សាធ្វើឡើងនៅ វិមាន​ Paekhwanwon ​ក្នុងទីក្រុងព្យុងយ៉ាង ។

នៅក្នុងជំនួបពិភាក្សាលើកទីមួយ លោក គីម ជុងអ៊ុន បាន​​​អរគុណ​​​ដល់ប្រធានា​​​ធិបតី​​​ ម៉ូន ជេអីន ដែល​​​បាន​​​ជួយរៀបចំឱ្យ​មានកិច្ចប្រជុំជាមួយអាមេរិកនៅសឹង្ហបុរី ហើយកូរ៉េខាងជើង​​​សង្ឃឹម​​​ថា និងបន្ត​​​រីក​​​ចំរើនបន្ថែមទៀតនៅកិច្ចពិភាក្សាជាមួយអាមេរិក។ ចំណែកលោក ម៉ូន ជេអីនវិញ ក៏បានបញ្ជាក់ពី ភារកិច្ចរបស់លោក និងមេដឹកនាំ​​​ គីម ជុងអ៊ុន ក្នុងការស្វែងរកសន្តិភាព​​​នៅតំបន់​​​និង​​​ពិភពលោក ។

ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ចាក់ថា ​«យើងមានអារម្មណ៍ថា​ កំពុងទទួលនៅអម្រែកយ៉ាងធ្ងន់។ ខ្ញុំសង្ឃឹម​​​ថានេះជាជំនួប​ដែលនាំមកនៅលទ្ធផលល្អជាច្រើន ដើម្បីជាកាដូសម្រាប់ជូនដល់ពលរដ្ឋ​ ជាង​​​ ៨០លាននាក់ ក្នុង​​​ឪកាសបុណ្យសែនព្រះខែ (Chuseok) នៅដើមសប្តាហ៍ក្រោយ»។ នេះជា​​​ជំនួបពិភាក្សាលើកទី​​៣ហើយរវាងមេដឹកនាំទាំងពីរ ដោយលើកទីមួយ នៅថ្ងៃទី ២៧ ខែមេសា លើក​​​ទី​​​ពីរ​​​នៅថ្ងៃទី២៦ ខែឧសភា និងលើកទីបីនៅថ្ងៃទី ១៨ ខែកញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close