ក្រសួងបរិស្ថាន បង្ហាញ​ពីរបាយការណ៍​វាយតម្លៃ​​គម្រប​ព្រៃឈើ​កម្ពុជា ឆ្នាំ​២០១៨ ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

​ភ្នំពេញ​៖ របាយការណ៍​ស្តីពី​ស្ថានភាព​បរិស្ថាន​ជាតិ​លើក​ទី​៤ និង​លទ្ធផល​នៃ​ការសិក្សា​វាយតម្លៃ​ធនធាន​គម្រប​ព្រៃឈើ​កម្ពុជា​ឆ្នាំ​២០១៨ ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ នេះ​ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។ ​ឯកឧត្តម​បាន​ថ្លែងថា របាយការណ៍​ស្រាវជ្រាវ​ទាំង ២​នេះ នេះ​ជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត​ដែលជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងបរិស្ថាន ក្រសួង​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍ ក្នុង​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ​។

​ក្រសួងបរិស្ថាន ដោយមាន​កិច្ចសហការ​ពី​អង្គការ UNDP និង​អង្គការ​FAO បាន​ផលិត​របាយការណ៍​ស្ថាន​ភាព​បរិស្ថាន​លើក​ទី​៤​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​សង្ខេប​អំពី​ស្ថានភាព​បច្ចុប្បន្ន និង​និន្នាការ​នៃ​បរិស្ថាន​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​គាំទ្រ​បន្តទៀត​ដល់​ការអភិវឌ្ឍ​ក្របខណ្ឌ​ស្ថាប័ន និង​ក្របខណ្ឌ​គោ​លន​យោ បាយ​ថ្នាក់ជាតិ​ដ៏​រឹងមាំ ដើម្បី​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព (SDGs) របស់​កម្ពុជា ប្រកបដោយ ប្រសិទ្ធភាព​។ របាយការណ៍​ស្ថានភាព​បរិស្ថាន​លើក​ទី ៤ បាន​គូសបញ្ជាក់​នូវ​បញ្ហា​ប្រឈម​សំខាន់ៗ ពិនិត្យ មើល​ឡើងវិញ​ទៅលើ​គោលនយោបាយ​នានា និង​គោលបំណង​បរិស្ថាន​ដែលមាន​បច្ចុប្បន្ន និង​ធ្វើការ​ពិ​ចារ ណា​ថា តើ​ចំណេះដឹង ទិន្នន័យ និង​គោលនយោបាយ​អាច​សម្រេចបាន​គោលបំណង​ទាំងអស់នោះ ដែរឬទេ​។​

​របាយការណ៍​នេះ គឺជា​របាយការណ៍​ដែលមាន​និន្នាការ​ផ្ដោតលើ​ដំណោះស្រាយ​ដោយ​ផ្ដល់​អនុសា សន៍សំ​ខាន់ៗ​សម្រាប់​គោលនយោបាយ​នាពេល​អនាគត ទិន្នន័យ និង​អាទិភាព​ស្រាវជ្រាវ ដើម្បី​ជាម​ធ្យោ បាយ​ក្នុងការ​ស្វែងរក​វិធី​ឆ្ពោះទៅមុខ​។

​របាយការណ៍​នេះ ពិនិត្យ​ស៊ីជម្រៅ​លើ​វិស័យ​តាម​ប្រធានបទ​ចំនួន ៧ គឺ​៖ គុណភាព​ខ្យល់ ការប្រែប្រួល​អាកាសធាតុ ធនធាន​ទឹកសាប​លើដី ធនធាន​ដី គុណភាព​ជីវៈចម្រុះ សំណល់ និង​បរិស្ថាន និង​សុវត្ថិភាព​ម្ហូបអាហារ​។​ ​របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ ពិត​ជាមាន​សារៈសំខាន់ និង​ចាំបាច់​សម្រាប់​កម្ពុជា​ដែល​ត្រូវបាន​រៀបចំឡើង​ប្រកបដោយ​ខ្លឹមសារ ទិន្នន័យ​ច្បាស់លាស់ និង​គុណភាព ហើយ​ត្រូវបាន​ចងក្រង​ឡើង ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ​និង​ត្រូវបាន​ទទួលស្គាល់​ប្រើប្រាស់​ដោយ​គ្រប់​មជ្ឈដ្ឋាន​។

​របាយការណ៍​នេះ​ផ្តល់​ការយល់ដឹង​អំពី​និន្នាការ​ស្ថានភាព​បរិស្ថាន​ឱ្យបាន​កាន់តែ​ប្រសើរ ចងក្រង​នូវ​ផលប៉ះពាល់​បរិស្ថាន សង្គម និង​ពី​ស្ថានភាព​ដែល​ប្រែប្រួល និង​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការឆ្លើយតប​ចំពោះ​សម្ពាធ និង​ផល​ប៉ះ ពាល់​បរិស្ថាន​រួម​នឹង​បញ្ជី​អនុសាសន៍​ដំណោះស្រាយ​ផងដែរ​។  ​របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ គឺជា ការ​ចងក្រង​ប្រមូលផ្តុំ​នូវ​ឯកសារ​ទិន្នន័យ​គោល និង​ព័ត៌មាន​វិទ្យាសាស្ត្រ​អំពី​បរិស្ថាន និង​ធនធានធម្មជាតិ សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ អ្នកគ្រប់គ្រង អ្នកធ្វើ​ផែនការ សហគមន៍ ឧស្សាហករ វិនិយោគិន អង្គការ​ជាតិ អន្តរជាតិ ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​ការអប់រំ​ចំណេះដឹង​បរិស្ថាន ការធ្វើ​សេចក្តីសម្រេច ការគ្រប់គ្រង និង​ធ្វើ​ផែនការ​សកម្មភាព​ដើម្បី​សម្រេចបាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ស្របតាម​កម្មវិធី​នយោបាយ​ជាតិ​។​

​ទន្ទឹមនឹង​ការចេញផ្សាយ​និង​ប្រកាស​ឱ្យប្រើ​ប្រាស់​របាយការណ៍​ស្តីពី​បរិស្ថាន​ជាតិ​លើក​ទី​៤ ក្រសួង បរិស្ថាន​មាន​មោទកភាព​ក្នុងការ​ប្រកាស​ដាក់ឱ្យ​ប្រើ​ប្រាស់​នូវ​របាយការណ៍​សិក្សា​វាយតម្លៃ​ពី​ធនធាន​គម្រប ព្រៃឈើ​កម្ពុជា​ឆ្នាំ​២០១៨ ផងដែរ​។ យើង​ដឹង​ហើយ​ថា ធនធាន​ព្រៃឈើ​បានផ្តល់​នូវ​អត្ថប្រយោជន៍​ទ្រទ្រង់​ដល់​ជីវិត​មនុស្ស សត្វ​រាប់រយ​លាន នៅលើ​ភពផែនដី និង​បាន​បង្កើត​ការងារ​គាំទ្រ​ដល់​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​ក្នុង​តំបន់​នៅ​ជុំវិញ​ពិភពលោក​។ ការវាយតម្លៃ​ធនធាន​គម្រប​ព្រៃឈើ​គឺជា​យុទ្ធសាស្ត្រ​ស្នូល​ដើម្បី ទទួលបាន​នូវ​ទិន្នន័យ​មូលដ្ឋាន​ច្បាស់លាស់ អំពី​ធនធាន​គម្រប​ដីព្រៃ​ឈើ និង​ការប្រែប្រួល​ដីព្រៃ​ឈើ​នៅ ទូទាំងប្រទេស​។

​នាយកដ្ឋាន​សេវាកម្ម​ព័ត៌មាន​ភូមិសាស្ត្រ (DGIS)​នៃ​ក្រសួងបរិស្ថាន បាន​ដើរតួនាទី​យ៉ាង សំខាន់​ក្នុងការ​វាយតម្លៃ​ធនធាន​គម្រប ព្រៃឈើ​នូវ​ទូទាំងប្រទេស ដោយ​ជំរុញឱ្យមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ្នកពាក់ព័ន្ធ​នានា​ដើម្បី​កសាង សមត្ថភាព​មន្ត្រី បង្កើត​នូវ​ការគ្រប់គ្រង​ទិន្នន័យ ព័ត៌មាន​ភូមិសាស្ត្រ ​ការផលិត​ផែនទី ការប្រមូល​វិភាគ ចងក្រង​ព័ត៌មាន ស្ដីពី​គុណភាព​បរិស្ថាន​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ប្រកបដោយ​គុណភាព និង​កម្រិត ជឿជាក់​ខ្ពស់​។ DGIS​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​អនុវត្ត​សកម្មភាព​រេ​ដ​បូក​អាច​ផ្ដល់​ការគាំទ្រ​យុទ្ធសាស្ត្រ ក្នុងការ​ចងក្រង​ប្រមូល​ទិន្នន័យ​ព័ត៌មាន វិស័យ​បរិស្ថាន​។

​ក្រសួងបរិស្ថាន​បាន​បង្កើត​ក្រុមការងារ​ផលិត​ផែនទី​ការប្រើប្រាស់​ដីព្រៃ​ឈើ​និង​គម្រប​ព្រៃឈើ​ទូទាំងប្រទេស ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ្ន​សក​ជំនាញការ​ជាតិ​ពី​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យ កម្ម និង​សំណង់ ក្រសួង​អភិ វឌ្ឍន៍​ជន​ជន ក្រសួង​ធនធានទឹក​និង ឧ​ត្តុ​និយម​និង​មានការ​គាំទ្រ​បច្ចេកទេស​ពី​អ្នកជំនាញការ​អន្តរជាតិ រួម មាន​កម្មវិធី​អភិវឌ្ឍន៍​នៃ​សហប្រជាជាតិ (UNDP) ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA JAPAN) អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហ​ប្រជា ជាតិ​(FAO) វិទ្យាស្ថាន​ស្រាវជ្រាវ​ព្រៃឈើ និង​ផលិត ផល​ព្រៃឈើ​ជប៉ុន (FFPRI) និង​សាកលវិទ្យាល័យ​អន្តរជាតិ​នានា​។​

​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើការ​វាយតម្លៃ​ធនធាន​គម្រប​ដីព្រៃ​ឈើ​ថ្នាក់ជាតិ​បាន​ចំនួន 0៨ ដង ចាប់តាំងពី​មុន​ឆ្នាំ​១៩៧៣ រហូតដល់​ឆ្នាំ ២០១៨ និង​បាន​កំពុង​បន្តធ្វើ​ការវាយតម្លៃ​ធនធាន​គម្រប​ព្រៃឈើ ក្នុង​ឆ្នាំ​២០២០ និង​បានធ្វើ​ការវាយតម្លៃ ការប្រែប្រួល​ធនធាន​ដី​គម្រប​ព្រៃឈើ​នៃ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ឆ្នាំ​២០០៦-២០១៦ ប្រើប្រាស់​បច្ចេកវិទ្យា ប្រព័ន្ធ​ព័ត៌មាន ភូមិសាស្ត្រ និង​រូបភាព​ផ្កាយរណប​ជាល​ទ្ធ ផល​ក្នុងការ​វាយតម្លៃ​ធនធាន​គម្រប​ដីព្រៃ​ឈើ​តាម​បណ្តា​ឆ្នាំ​នីមួយៗ​។

​តាម​ការ វាយតម្លៃ​ធនធាន​គម្រប​ដី​ព្រៃឈើ​ឆ្នាំ​២០១៨ ជា​លទ្ធផល​ចុងក្រោយ​នេះ​បង្ហាញថា ផ្ទៃដី​ព្រៃឈើ​មាន​ប្រមាណ ៨.៥១០.៨០៧ ហិកតា ស្មើនឹង ៤៦,៨៦% ធៀប​នឹង​ផ្ទៃដី​សរុប​ទូទាំងប្រទេស (​លទ្ធផល​នៃ​ការ​វាយ តម្លៃ​នេះ​រួម បញ្ចូល​ទាំង​ផ្ទៃដី​ចម្ការកៅស៊ូ ចម្ការ​ដូងប្រេង និង​ដំណាំ​ហូប​ផ្លែ​ដទៃទៀត​)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close