លោក គុណ ញឹម ប្រហែលជាបានលុយច្រើនពីលោក កែវ វណ្ឌី មេគយច្រកកពង់ក្រសាំង ទើបការប្រព្រឹត្តអំពើពុករលួយ កេងប្រវ័ញពន្ធចូលជាតិ គ្នានអង្គភាពណាចុះស៊ើបអង្កេត
ខេត្តតាកែវ :សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា (មូជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល)ឲ្យមន្ត្រីក្រោមឱវាទ អនុវត្តន៍ តែបែជាមន្ត្រីគយ លោក កែវ វណ្ឌីមេគយច្រកំពង់ក្រសាំង ប្រចាំនៅកំពង់ផែរកំពង់អំពិលស្រុកបុរីជលសារ គឃ្លើនហ៊ានប្រឆាំងប្រសាសន៍ សម្តេច បើកដៃឃុបឃិតក្រុមឈ្មួញអោយមានទំនិញគេចពន្ធជាច្រើនចេញចូលតាមច្រកកំពង់ក្រសាំងនេះ តែម្ដង។ផ្អែកតាមសេចក្តីរាយការណ៍បច្ចុប្បន្នច្រកកំពង់សាំង កំពុងធ្វើសកម្មភាពបើកឲ្យមាន ទំនិញគេចពន្ធគ្រប់ប្រភេទ ចេញនិងចូលកម្ពុជា វៀតណាម តាមរយៈកំពង់ផែកំពង់អំពិល ក្នុងនោះរួមមានគ្រឿងសំនង់ ដែកសសៃ ស៊ីម៉ង់ន៍ ដូង ម្សៅមី គ្រឿងអេឡិចទ្រនិច ..។ល។ហើយច្រកកំពង់ក្រសាំង នេះក៏បានបើកអោយមានការលួចនាំឈើចេញទៅប្រទេសវៀតណាមផងដែរ សកម្មភាពនេះក៏មិនមានសមត្ថកិច្ច ណាមួយហ៊ានធ្វើការទប់ស្កាត់នោះឡើយ។
ប្រជាពលរដ្ឋជាច្រើនរស់នៅតាមបណ្តោយទន្លេក្បែរកំពង់ផែកំពង់អំពិលបានដាក់កាសង្ស័យទៅលើលោក កែវ វណ្ឌីថា បានទទួលផលប្រយោជន៍ពីក្រុមឈ្មួញរកស៊ីទំនិញគេចពន្ធទាំងអស់នោះ យកមកទប់ លោក គុណ ញឹម ទើបបានជាក្រុមឈ្មួញទំនិញគេចពន្ធទាំងនោះធ្វើសកម្មភាពបានដោយរលូនរហូតមកដល់ពេលនេះ។
តាមការឲ្យដឹងពី កម្មករនៅកំពង់ផែកំពង់អំពិលថា បច្ចុប្បន្នទំនិញដែលចេញចូលមកពីប្រទេសវៀតណាមកកម្ពុជា មានគ្រឿងសំនង់ មានដែកសសៃ ស៊ីម៉ងន៍ និង ម្សៅមី ដូង ឪឡឹក គ្រឿងអេឡិចទ្រនិច ។ល។ ចូលមកកំពង់ផែកំពង់អំពិល មិនដែលឃើញមានការត្រួតពិនិត្យវាយតម្លៃ និងចេញបណ្ណ័បញ្ជាក់ការបង់ពន្ធចូលរដ្ឋនោះទេ ឃើញតែមានទូកចូលមកហើយលើកទំនិញដាក់ឡានយីឌុប នាំចេញទៅក្រុងភ្នំពេញតែម្ដង ។ចំពោះការរិយាល័យសាខាគយ និងរដ្ឋាករ ប្រចាំច្រកកំពង់ក្រសាំង មិនដែលឃើញ មានមន្ត្រីគយណាម្នាក់ធ្វើការនោះទេ មានតែការរិយាល័យតែមិនមានមនុស្សធ្វើការ ។
អង្គការសង្គមស៊ីវិលបាន រិះគន់ថា ការបើកឲ្យមានទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ចេញ ចូលបែបនេះបានធ្វើឲ្យមានការបាត់បង់ថវិការជាតិជាច្រើន តាមរយៈការប្រមូលពន្ធជូនជាតិ ដោយសារប្រព្រឹត្តអំពើពុករលួយជាលក្ខណៈប្រពន្ធ័។ ប្រហែលជាលោកមេគយប្រចាំច្រកកំពង់ក្រសាំងរូបនេះ បើកអោយមានទំនិញគេចពន្ធដើម្បីប្រមូលបែងចែកគ្នា និងផលប្រយោជន៏ផ្ទាល់ខ្លួន ឬដើម្បីប្រមូលលុយទប់កៅអីហើយមើលទៅបានជា បណ្តែតបណ្តោយឲ្យមានការធូរលុងក្នុងប្រមូលពន្ធបែបនេះ ។
អ្នករកសុីតូចតាចនៅកំពង់ផែ កំពង់អំពិលបានលើកឡើងថា លោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករ លោក កែវ វណ្ណី មេសាខាគយនិងរដ្ឋាករ ខេត្តតាកែវ បើកភ្លើងខៀវ ជាខ្នងបង្អែកដ៍រឹងមាំ ទើបលោកកែវ វណ្ឌីមេគយច្រកកំពង់ក្រសាំងហ៊ាន ឃុបឃិតបើកដៃអោយមានទំនិញល្មើសច្បាប់ របៀបអំពើពុករលួយជិះសេះលែងដៃយ៉ាងរំភើយបែបដូច្នេះ!!! ។
ប្រជាពលរដ្ឋក៏ដូចជាកម្មករកំពង់ផែកំពង់ពពិល រងចាំមើលចំណាត់ការ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកគុណ ញឹម អគ្គនាយកគយនិងរដ្ឋាករ គួរតែមានការត្រួតពិនិត្យសកម្មភាពរបស់លោកមេគយច្រកកំពង់ក្រសាំង លោក កែវ វណ្ឌី រូបនេះផង ជៀសវាងការចោទប្រកាន់ថា ក្រោមការដឹកនាំអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បណ្តែតបណ្តោយឲ្យមានមន្ត្រីប្រព្រឹត្តអំពើពុករលួយ លក្ខណះជាប្រព័ន្ធ។
ជុំវិញព័ត៌មានខាងលើនេះ អង្គភាពខ្មែរ៧មករាមិនអាចសុំការបំភ្លឺពីលោក កែវ វណ្ឌី មេគយប្រចាំច្រកកំពង់ក្រសាំងបានទេ ព្រោះមិនមានលេខទូរស័ព្ទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។