អាជ្ញាធររាជធានីភ្នំពេញ បិទខ្ទប់វត្តចំពុះក្អែក រយៈពេល ១៤ថ្ងៃ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់វត្តមុនីសុវណ្ណ (ហៅក្រៅវត្តចំពុះក្អែក) មានទីតាំងស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១។
ការបិទនេះ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដើម្បីទុកជាគំរូដល់បណ្ដាវត្តអារាមដទៃទៀត ស្របតាមព្រះថេរៈដីការបស់ សម្ដេចព្រះពោធិ៍វង្ស អំ លឹមហេង ព្រះចៅអធិការវត្តមុនីសុវណ្ណ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។