អាជ្ញាធរ កំណត់ដាក់ភូមិមួយចំនួន នៃសង្កាត់ចំនួន៧ ក្នុងក្រុងសៀមរាប ជា “តំបន់ក្រហម”

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចកំណត់ជា “តំបន់ក្រហម” ក្នុងនោះ៖ ភូមិទាំងអស់ ក្នុងសង្កាត់ស្លក្រាម, ភូមិចំនួន៥ ក្នុងសង្កាត់ស្វាយដង្គំ, ភូមិចំនួន៤ ក្នុងសង្កាត់គោកចក, ភូមិចំនួន១ ក្នុងសង្កាត់ជ្រាវ, ភូមិចំនួន១ ក្នុងសង្កាត់សាលាកំរើក, ភូមិចំនួន២ ក្នុងសង្កាត់ស្រង៉ែ និងភូមិចំនួន១ ក្នុងសង្កាត់ទឹកវិល ជាបណ្តោះអាសន្នរយៈពេល ១សប្ដាហ៍ គិតចាប់ពីវេលាម៉ោង២៣:៥៩ នាទី នាថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត ដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។
ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោមនេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។