កូវីដ១៩៖ ចំនួនអ្នកស្លាប់ ២៣៦នាក់ នៅវៀតណាម រីឯថៃ ១៣២នាក់!

ប្រទេសវៀតណាម បានប្រកាសពីការស្លាប់មនុស្ស ព្រោះជំងឺកូវីដ១៩ ចំនូន២៣៦នាក់បន្ថែមទៀត ខណៈថៃថា មានស្លាប់១៣១នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយនេះ។

វៀតណាមបានចេញផ្សាយថា កាលពីថ្ងៃទី២៣ កញ្ញា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២៣៦នាក់ទៀត បណ្តាលឲ្យអ្នកស្លាប់សរុបនៅប្រទេសនេះបានកើនដល់ ១៨០១៧នាក់ហើយ។ ក្រៅពីនេះ ក៏ប្រកាសពីការឆ្លងថ្មី ជិត១ម៉ឺននាក់ទៀតដែរ។
រីឯប្រទេសថៃវិញ នាព្រឹកថ្ងៃទី២៤ កញ្ញា នេះបានប្រកាសថា ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ខ្លួនមានមនុស្សស្លាប់ព្រោះកូវីដ ចំនួន១៣២នាក់ទៀត ធ្វើឲ្យអ្នកស្លាប់សរុបកើនដល់ ១៦០១៦នាក់ហើយ ហើយក៏ប្រកាសថា មានឆ្លងថ្មីៗ ចំនួន១២៦៩៧នាក់ទៀតដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។