អ្នកកាសែត២នាក់ត្រូវសមត្ថកិច្ចខេត្តពោធិសាត់ចាប់ខ្លួនតាមពាក្យបណ្តឹងឈ្មួញឈើ ដ៏ល្បី គឹឧកញ៉ា ទ្រី ភាព ព្រោះដេញតាមថតឡានឈើ?!
(ពោធិ៍សាត់)៖ សមត្ថកិច្ចនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនអ្នកសារព័ត៌មានអនឡាញរបស់អង្គភាព TNM ចំនួន២នាក់ តាមបណ្ដឹងរបស់ក្រុមហ៊ុន MDS របស់លោកឧកញ៉ា ទ្រី ភាព ដែលគេស្គាល់ថាជាបុគ្គលដ៏មានឥទ្ធិពលស្និទ្ធនឹងលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។
លោកបណ្ឌឹតឧកញ៉ា ទ្រី ភាព បានចោទប្រកាន់អ្នកកាសែតទាំង២នាក់ថា ញុះញង់ និងផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងពេលខណះអ្នកស្គាល់អ្នកកាសែតទាំង២នាក់ខាងលើនិយាយថា មកពីដេញតាមថតរថយន្តដឹកឈើរបស់លោកឧកញ៉ា
ការឃាត់ខ្លួនអ្នកកាសែតខាងលើនេះ បានធ្វើឡើងនៅវេលា ម៉ោង២៖០៥នាទីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ត្រង់ចំណុចភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ដែលមកដល់ពេលនេះ២ថ្ងៃហើយគឹត្រូវបញ្ចូនទៅតុលារការ។
នគរបាលស្រុកវាលវែង បានឲ្យដឹងថា អ្នកសារព័ត៌មាន TNM ទាំងពីររូប ត្រូវបាននគរបាលឃាត់ខ្លួន រួមមាន៖ ឈ្មោះ មិន ផុន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នមានទីលំនៅភូមិដីក្រហម ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឈ្មោះ សារៈ ដារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិដំណាក់ធំ២ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។
មូលហេតុនសការឃាត់ខ្លួន អ្នកសារព័ត៌មានទាំងពីរនាក់ ខាងលើនេះ គឺអនវត្តន៍ឡើងតាមបណ្ដឹងរបស់អាជ្ញាធរឃុំថ្មដា និងក្រុមហ៊ុន MDS របស់លោក ឧកញ៉ា ទ្រីភាព និងបទបញ្ជាលោកព្រះរាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ឲ្យចាប់ ។ បណ្តឹងនោះ បានដាក់ការសង្ស័យដោយចោទលើអ្នកសារព័ត៌មាន TNM ទាំងពីររូប ពីបទញុះញង់ និងផ្សព្វផ្សាយព័ត៌មានមិនពិត?
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ថា ចំពោះអ្នកសារព័ត៌មានទាំង២នាក់ កំពុងរៀបចំបញ្ជូនខ្លួនពួកគាត់ ទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។