យប់មិញ ទឹកអាងតាម៉ុកឡើងដល់ជិត៤ម៉ែត្រ ធ្វើឲ្យទឹកហូរកាត់ស្ពាន

ក្រសួងធនធានទឹក និងឧត្តុនិយមបានឲ្យដឹងថា ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ទឹកមានកម្ពស់ ៣,៩៩ម៉ែត្រ បង្កឲ្យឲ្យទឹកហូរកាត់លើស្ពានតាម៉ុកកម្ពស់ ០,៣០ម៉ែត្រ។
យ៉ាងណាក៏ដោយ គេរំពឹងថា ទឹកនឹងស្រកវិញនៅថ្ងៃនេះ ព្រោះតែនៅតំបន់ផ្ទៃរងទឹកភ្លៀងផ្នែកខាងលើពុំមានភ្លៀងធ្លាក់ទេ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។