តា​លី​បង់ ស្នើឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ បើក​ការ​ជើងហោះហើរ ទៅកាន់​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើងវិញ​

​កា​ប៊ុល​៖ រដ្ឋាភិបាល​តា​លី​បង់ នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​មុន បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​បើក​ដំណើរ​ជើងហោះហើ​ត​ឡើងវិញ ដោយ​សន្យាថា​នឹង​សហការ​ពេញលេញ​ជាមួយ​ក្រុមហ៊ុន ស្របពេល​បញ្ហា​ទាំងអស់​នៅ​អាកាសយានដ្ឋាន​កា​ប៊ុល​ត្រូវបាន​ដោះស្រាយ​។

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​តា​លី​បង់​ខាងលើនេះ បានធ្វើ​ឡើង ខណៈដែល​រដ្ឋបាល​ថ្មី​នេះ បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បើក​ប្រទេស និង​ស្វែងរក​ការទទួលស្គាល់​ពី​អន្តរជាតិ បន្ទាប់ពី​ការដួលរលំ​នៃ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​លោកខាងលិច​កាលពី​ខែ​មុន​។​

​រហូតមកទល់​ពេលនេះ សេវាកម្ម​ពាណិជ្ជកម្ម​ធម្មតា​មិនទាន់​ដំណើរការ​ឡើងវិញ​ទេ ចាប់តាំងពី​វា​ត្រូវបាន​បិទ បន្ទាប់ពី​មាន​ភាពវឹកវរ​ក្នុងការ​ជម្លៀស​ជនបរទេស​រាប់ម៉ឺន​នាក់ ក្នុងនោះ​រួមមាន​ទាំង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ដែល​ងាយ​រងគ្រោះ បន្ទាប់ពី​ក្រុម​តា​លី​បង់​ការចូល​កាន់កាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close