បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ជិត ១​គីឡូក្រាម ចាប់ខ្លួន​បុរស​ម្នាក់ នៅ​ខេត្តតាកែវ​

​ខេត្ត​តាកែវ​៖ កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ម្សិលមិញ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ជិត ១​គីឡូក្រាម នៅ​ខេត្តតាកែវ​។​

​សូមជម្រាបថា ប្រតិបត្តិការ​ខាងលើនេះ កម្លាំង​ជំនាញ ធ្វើឡើង​កាល​ពៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​លេខ​៣ ស្ថិត​ក្នុងភូមិ​ក្រាំង​ត្បាល់ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ លិ​ន តូច ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិខ្មែរ និង​ចាប់យក​វត្ថុតាង​បាន ម្សៅ​ស​ថ្លា​សង្ស័យ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សិទ្ធ ៨៥៤.៣៦​ក្រាម​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ខាងលើ បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close