អង្គការ​ទេសចរណ៍​ពិភពលោក ផ្ដល់​អាហារ​ណ៍​រូបករណ៍​សិក្សា​មុខវិជ្ជា ក្នុង​វិស័យ​ទេសចរណ៍​៥០​កន្លែង​ដល់​កម្ពុជា​

​ភ្នំពេញ​៖ នាឱកាស​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២១ នា​ថ្ងៃទី​២៧ ខែកញ្ញា ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានប្រកាស​ស​ផ្សព្វផ្សាយ​ផ្ដល់​អាហារ​រូបករណ៍​សិក្សា​ជំនាញ​ទេសចរណ៍​ចំនួន ៥០​កន្លែង ដែល​អង្គការ​ទេសចរ​ណ៍​ពិភពលោក (UNWTO) បានផ្ដល់​មក​កម្ពុជា ដើម្បី​ជាការ​ចូលរួម​គាំទ្រ​ការអភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ក្នុង​បរិបទ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។​

​ការសិក្សា​អាហារូបករណ៍ ៥០​កន្លែង ដែល​ផ្តល់​ដោយ​អង្គការ​ទេសចរណ៍​ពិភពលោក​នោះ គឺ​ផ្តោតលើ​៖
១៖ យុទ្ធសាស្ត្រ​ធុរកិច្ច​
២៖ គណនេយ្យ និង​ហិរញ្ញវត្ថុ​
៣៖ មូលដ្ឋានគ្រឹះ​នៃ​ទីផ្សារ​ឌីជីថល​
៤៖ មូលដ្ឋានគ្រឹះ​នៃ​ការគ្រប់គ្រង​ប្រតិបត្តិ​ករ​
៥៖ មូលដ្ឋានគ្រឹះ​នៃ​នវានុវត្តន៍ និង​ការផ្លាស់ប្តូរ​ឌីជីថល​។​

​ចំពោះ​លក្ខខណ្ឌ​នៃ​ការជ្រើសរើស បេក្ខជន​ទាំងពីរ​ភេទ​ត្រូវមាន​សញ្ជាតិ​ខ្មែរ ជា​មន្ត្រីរាជការ បុគ្គលិក​ជាប់កិច្ចសន្យា បុគ្គលិក​បម្រើ​ការងារ ឬ​សិស្ស​និស្សិត​កំពុង​សិក្សា​ក្នុង​វិស័យ​ទេសចរណ៍ មានចំណេះដឹង​ភាសា​អង់គ្លេស​គ្រប់គ្រាន់ (​ការសិក្សា​ជា​ភាសា​អង់គ្លេស​) មាន​គោលដៅ​អភិវឌ្ឍ​ជំនាញ និង​ចំណេះដឹង​ក្នុង​វិស័យ​ទេសចរណ៍​។​

​ចំពោះ​ទីកន្លែង​ទទួល​ពាក្យ បេក្ខជន​ដែលមាន​បំណង​ដាក់ពាក្យ​កម្មវិធី​អាហារូបករណ៍​នេះ អាច​ទំនាក់ទំនង​មកកាន់​នាយកដ្ឋាន​ធនធានមនុស្ស នៃ​ក្រសួងទេសចរណ៍ រៀងរាល់​ម៉ោង​ធ្វើការ រហូតដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close