ចិន​និង​កាណាដា អាច​នឹងមាន​ទំនាក់ទំនង​ល្អប្រសើរ​ឡើងវិញ ក្រោយ​ការដោះលែង​មនុស្ស​

​ក្រោយ​ការប្រឈមមុខ​តានតឹង​ដាក់គ្នា រយៈពេល​២​ឆ្នាំកន្លងមក ដោយសារតែ​ការចាប់ខ្លួន​ពលរដ្ឋ​គ្នា​ទៅវិញទៅមក ពេលនេះ​ប្រទេស​ទាំងពីរ អាច​នឹង​ងាក​មករក​ភាពល្អប្រសើរ​និង​គ្នា​ជាថ្មី​ឡើងវិញ ។ រដ្ឋមន្ត្រីការបរទេស​កាណាដា បានប្រកាសថា ប្រទេស​នេះ​នឹង​«​បើកភ្នែក​ធំៗ​»​មើល​ពី​ការរីកចំរើន​ក្នុង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ក្រោយ​រយៈពេល​២​ថ្ងៃ​ដែល​រដ្ឋាភិបាល Ottawa ដោះលែង​រាជ​នី​ហួ​វៃ លោកស្រី ម៉េង វ៉ាន់​ស៊ូ ។ ចំណែក​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ក៏បាន​ដោះលែង​ជនជាតិ​កាណាដា​ពី​រូប​ផងដែរ​។​

​ក្រោយ​រយៈពេល​៣​ឆ្នាំ​ឃុំខ្លួន​នៅក្នុង​ផ្ទះ កាលពី​ថ្ងៃទី ២៤​ខែកញ្ញា កាណាដា បានសម្រេច​ដោះលែង​លោកស្រី ម៉េង​វ៉ាន​ស៊ូ ឲ្យ​មាន​សេរីភាព​វិលត្រឡប់​ទៅកាន់​ប្រទេស​ចិន​វិញ នៅ​ថ្ងៃទី ២៦​ខែកញ្ញា ។ ក្រោយពេល​លោកស្រី ម៉េង​វ៉ាន​ស៊ូ ចាក់​ចេញពី​ទីក្រុង Vanouver ទៅកាន់​ប្រទេស​ចិន​វិ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ក៏​បា​ដោះលែង លោក Michael Kovrig និង Michael Spavor ដែល​ចិន​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១៨ ដោយ​ចោទប្រកាន់​ពីបទ​ចារកិច្ច​។ សកម្មភាព​ខាងលើ​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​ប្រសើរឡើង ។​

​មានប្រសាសន៍​ទៅកាន់​បណ្តាញ​ព័ត៌មាន​CBC នៅ​នៅ​ថ្ងៃទី ២៦​ខែកញ្ញា រដ្ឋមន្ត្រីការបរទេស​កាណាដា លោក Marc Garneau បាន​បញ្ជាក់ថា បច្ចុប្បន្ន​រដ្ឋាភិបាល​កាណាដា​កំពុង​បន្ត​វិធីសាស្ត្រ​បួន​ជ្រុង​ឆ្ពោះទៅ​បង្កើត​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​រួមមាន «​រួមគ្នា​ដើម្បី​ស្ថិតស្ថេរ​»«​ការប្រកួតប្រជែង​»« កិច្ចសហប្រតិបត្តិការ​” និង​“ បញ្ហា​ប្រឈម​” ។ លោក Marc Garneau បាន​បញ្ជាក់ថា កាណាដា​នឹង​ប្រកួតប្រជែង​ជាមួយ​ចិន លើ​វិស័យ​ពាណិជ្ជកម្ម ប្រឈមមុខ​ដាក់គ្នា ដូច​បញ្ហា​កោះ​ហុងកុង និង​សហប្រតិបត្តិ​ការណ៍​លើ​ការទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close